សាំម៉ងបុិកនេះ! ស្រវឹង​មធ្យម ងំ​ដើរ​ចាប់​គូទ​ស្រី​ៗ​ពេញ​​ក្នុង​បារ ត្រូវបានសន្តិសុខហាម

0
104

​បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​ស្រវឹងស្រា រួច​ក៏​ដើរ​ចាប់​គូទ​ស្រី​ៗ​ពេញ​ក្នុង​ក្លឹ​ប លុះ​សន្តិសុខ​ឃាត់​មិន​ព្រម​ស្តាប់ ក៏​បង្ក​ហិង្សា​បណ្តាល​ឱ្យ​រង​របួស​បែក​មុខ​បែក​មាត់ ទើប​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​51 នៅ​បារ​បារាំង​យីហោ «​ជី​ផាប​» ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​3 ខណ្ឌដូន​ពេញ ។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គេ​បានឃើញ​បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​ក៏​មិនដឹង​ថា​គាត់​ស្នាក់​នៅ​សណ្ឋាគារ​ម្តុំ​ណា​នោះ​ដែរ បាន​មក​អង្គុយ​ផឹកស៊ី​នៅ​ក្នុង​បារ​បារាំង​មួយ​កន្លែង​ដែល​មាន​យីហោ «ជី​ផាប​» ។លុះ​ពេល​ដែល​ស្រវឹងស្រា ស្រាប់តែ​ដើរ​ចាប់​គូទ​ស្រី​ៗ​នៅ​ក្នុង​បារ​តែ​ម្តង ដោយ​ឃើញ​បែប​នេះ សន្តិសុខ​ដែល​មើល​ការ​ខុស​ត្រូវ​ក្នុង​ហាង​បាន​ដើរទៅ​ប្រាប់​មិន​ឲ្យ​ធ្វើ​បែប​នេះ​ទៀត ស្រាប់តែ​ត្រូវ​ជនជាតិ​បរទេស​រូប​នោះ​វាយ​ទៅ​លើ​សន្តិសុខ បណ្តាល​ឱ្យ​រង​របួសស្រាល ធ្វើ​ឲ្យ​សន្តិសុខ​ខឹង​ក៏​បាន​វាយតប​ទៅ​វិញ​ចំនួន​៧​ដៃ ធ្វើ​ឱ្យ​ជនជាតិ​បរទេស​រូប​នេះ​រង​របួស​បែក​មុខ​បែក​មាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល ហើយ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ជនជាតិ​បរទេស​រូប​នោះ​យក​ទៅ​ការិយាល័យ​សន្តិសុខ​ផ្សារ​សូ​រិ​យា​ម៉​ល ដើម្បី​សួរ​នាំ ។ ចំណែក​ស្ត្រី​ៗ​ដែល​ត្រូវ​បុរស​ជនជាតិ​បរទេស​បំពាន​នោះ មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទេ។ ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ សន្តិសុខ​បាន​ដាក់​ពាក្យបណ្តឹង ដើម្បី​ប្តឹង​អ្នក​បង្ក​ទៅ​លើ​ខ្លួន ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើ​ទៅ​តាម​ផ្លូវច្បាប់ ៕