ក្មេងទំនើង ៤នាក់ត្រូវបានចាប់ខ្លួនក្រោយអុកឡុកក្នុងភូមិ ជារាយៗ

0
92

ក្រុមក្មេងទំនើងចំនួន ៤នាក់ ដែលតែងតែ ធ្វើ សកម្មភាព កាប់ បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងអុក ឡុក ប្រជាពលរដ្ឋ ឱ្យមានការភ័យខ្លាច ខ្លាំង ពី សុវត្ថិភាព នៅតាមមូល ដ្ឋានក្នុងក្រុងប៉ោយប៉ែត។
ក្មេងទំនើងទាំង ៤នាក់រួមមាន ទី១. ឈ្មោះ សេង ណាឃីម អាយុ១៥ឆ្នាំ ទី២ .ឈ្មោះ ឃី សំឡី ហៅខ្លី អាយុ១៦ឆ្នាំ ទី៣. ឈ្មោះ សេង សម្បត្តិ អាយុ១៦ឆ្នាំ និងទី៤. ឈ្មោះ វង់ ភ័ក្ត្រា ហៅ ប៉ាប៉ាត្រា អ្នកទាំង ៤នាក់នេះ រស់នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានភ្លាម សមត្ថកិច្ចបានចុះសហការ ជាមួយ ប្រជាពលរដ្ឋ និងកម្លាំង ជំនាញព្រហ្ម ទណ្ឌ កំណត់ មុខសញ្ញា និងធ្វើការឃាត់ ក្មេងទំនើង ទាំង ៤នាក់នេះ ដែលកំពុង ធ្វើ សកម្មភាពកាប់ បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក្នុងភូមិ សាស្ត្រក្រុងប៉ោយប៉ែត។
ក្រោយសមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងទាំងនេះ បានឆ្លើយសារភាពថាក្រុមរបស់ខ្លួនពិត ជាបាន បង្កអុកឡុកក្នុងស្រុកភូមិកន្លងមកពិតប្រាកដ ដោយបានចម្លើយសារភាព និងប្តឹងពី ប្រជាពល រដ្ឋ ផង ជនសង្ស័យបានបញ្ជូនមកស្នងការ និងរៀបចំឯកសារបញ្ជូនទៅតុលា ដើម្បីចាត់ការ តាម នីតិវិ ធីច្បាប់៕