នារីស្រស់ស្អាតម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណាលិចបាត់ស្រមោល

0
94

ហេតុការណ៍នេះកើតឡើងនៅម៉ោង10:10នាទីថ្ងៃទី06.02.2021 នារីស្រស់ស្អាតម្នាក់ជិះម៉ូតូឌុប មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា ចូលទឹកទន្លេលិចបាត់ស្រមោល នៅលើស្ពានគីហ្សូណាបង្គោលទី13 ភូមិទី ៣ សង្កាត់ វាលវង់ ក្រុងកំពង់ចាម។ នារីរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ បានជិះម៉ូតូឌុបមកពីមុខសណ្ឋាគារសុវណ្ណភូមិលុះមកដល់កន្លែងកើតហេតុបានលោតពីលើស្ពានចូលក្នុងទន្លេបាត់ដោយបន្សល់ទុកស្បែកជើងពណ៌ខ្មៅមួយគូនិងអាវពណ៌សមួយដោយមិនដឹងមូលហេតុ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរក ៕