សកម្មជនបរិស្ថាន៥រូប ត្រូវបានមន្ត្រីបរិស្ថានធ្វើការឃាត់ខ្លួននារសៀលម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែកុម្ភៈនេះនៅទឹកដីខេត្តក្រចេះ។ សកម្មជនដែលគេស្គាល់ឈ្មោះមានបីនាក់ រួមមានលោក ហេង ស្រស់ លោក អ៊ួច ឡេង និងលោក ម៉ែន ម៉ាត់ហៅផុន។ នៅវេលានេះអ្នកទាំង៥ត្រូវបានបញ្ជូនទៅកាន់អធិការក្រុងក្រចេះ ។ អង្គការសង្គមស៊ីវិលកំពុងធ្វើការឃ្លាំមើលអំពីបញ្ហាឃាត់ខ្លួនសកម្មជនបរិស្ថានទាំង៥រូបនេះព្រោះពួកគាត់មិនបានប្រព្រឹត្តិអ្វីខុសនិងច្បាប់ទេ។
សុំបញ្ជាក់ ពួកគាត់គ្រាន់តែចូលទៅដាក់ផ្លាក់សញ្ញាតាមដើមឈើកុំឲ្យមានការកាប់បំផ្លាញព្រៃឈើតែប៉ុណ្ណោះក្រោមពាក្យស្លាក «មេត្តាសូមជួយថែរក្សាព្រៃមរតកដូនតាយើង»។