នៅវេលាម៉ោង ០៨:៣០ នាទីព្រឹក ថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ កុម្ភះ ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅឃ្លាំងស្តុកកាវ ស្ថិតតាមបណ្តោយផ្លូវលំ ភូមិត្រាចតាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
+ ម្ចាស់ទីតាំងឈ្មោះ : Zhao Keli ភេទ ស្រី អាយុ ៤៦ ឆ្នាំ សញ្ជាតិ ខ្មែរ ។
+ មុខរបរ : ម្ចាស់ឃ្លាំងកាវ ។
+ មូលហេតុ : ឆ្លងចរន្តអគ្គិសនី ។
+ ប្រភេទសំណង់ : ឃ្លាំងសង់ពីដែកប្រក់ស័ង្កសី ( ទំហំ១៦ម៉ែត្រ×២៥ម៉ែត្រ) ។
+ ខូចខាតសម្ភារះ: ឆេះឃ្លាំងស្តុកកាវសង់ពីដែកប្រក់ស័ង្កសី ទំហំ ១៦ម៉ែត្រ×២៥ម៉ែត្រ ចំនួន ០១ ឃ្លាំង សរុបជាទឹកប្រាក់ចំនួន ១៥០០ $ និងបានឆេះរាលដល់ផ្ទះថ្មក្រោមឈើលើរបស់ប្រជាពលរដ្ឋ ទំហំ ០៨ម៉ែត្រ x ០៦ម៉ែត្រ អស់30ភាគរយ ។
+ ស្លាប់មនុស្ស : គ្មាន ។
+ របួសស្រាលមនុស្សប្រុសចំនួន ០២ នាក់ មានឈ្មោះដូចខាងក្រោម :
1/- ឈ្មោះ Peng Qiuyun ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកផ្នែកបញ្ចេញទំនិញ ។
2/- ឈ្មោះ ជ័យ ស៊ីធឿន ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបររថយន្តដឹកអីវ៉ាន់ ។
+ រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ : ចំនួន ១៥ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៧៥ ឡាន ស្មើនឹង ៣០០ ម៉ែត្រគូប ។
+ រថយន្តជំនួយអន្តរាគមន៍មានរាយដូចខាងក្រោម :
– រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨ ឡាន ស្មើនឹង ៤៨ ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ ឡាន ស្មើនឹង ១៨ ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យសាលាខណ្ឌកំបូល ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ ឡាន ស្មើនឹង ៤៨ ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យបុរីវិសង្ឃឹមថ្មី ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ ឡាន ស្មើនឹង ៣៦ ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យអធិការនគរបាលស្រុកអង្គស្នួលខេត្តកណ្តាល ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ ឡាន ស្មើនឹង ១៨ ម៉ែត្រគូប ។
+ ពន្លត់ចប់ : នៅម៉ោង ១១:៣០ នាទីព្រឹក នាថ្ងៃខែឆាំ្នដដែល ។