អនិច្ចា សង្ឃមួយអង្គត្រូវចាប់ផ្សឹក ក្រោយមានទំនាក់ទងស្នេហាយ៉ាងពុះកញ្រ្ជោល

0
87

សង្ឃមួយអង្គ ឈ្មោះ ម៉ាន់ មុំ ត្រូវមន្ត្រីមន្ទីរធម្មការ រៀបចំពិធីផ្សឹកតាមនិតិវិធីច្បាប់ ភ្លាមៗ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោយសង្ឃអង្គនេះ បានរួមភេទជាមួយក្មេងស្រីម្នាក់ អាយុ ១៤ឆ្នាំ ជាញឹកញាប់ នៅកុដិរបស់ខ្លួន នៅ វត្តគិរី ភ្នំជញ្ជាំង ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ។ បន្ទាប់ទទួលបានពាក្យបណ្តឹង ឪពុកជនរងគ្រោះ ឈ្មោះ ដាំ សូរ៉ាប៉ា ភេទ ប្រុស អាយុ ៤៥ឆ្នាំ។
ជនសង្ស័យជាសង្ឃ ក្រោយពីកម្លាំងជំនាញសាកសួរ បានឆ្លើយសារភាពថា ខ្លួនបានស្គាល់នារីឈ្មោះ ម.ស.ព អាយុ១៤ឆ្នាំ ក្នុងពិធីបុណ្យសពលោកគ្រូ នៅវត្តស្រមោច ក្នុងកំឡុងឆ្នាំ២០២០ ហើយមានទំនាក់ទំនងគ្នាតាមរយៈ ឆាតហ្វេសប៊ុក ក៏បានស្រលាញ់គ្នាតែម្តង ព្រមទាំងបានរួមភេទជាមួយគ្នាជាញឹកញាប់ នៅក្នុងកុដិរបស់ខ្លួន នៅវត្តគីរី ភ្នំជញ្ជាំង”។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកព្រះនេត្រព្រះ បន្តថា រហូតដល់ភ្លឺ ព្រឹកឡើង ទើបត្រឡប់ទៅផ្ទះវិញ ស្រាប់តែនៅថ្ងៃទី៧ ខែកុម្ភៈ សមត្ថកិច្ច និង មន្ត្រីមន្ទីរធម្មការ និង សាសនាខេត្ត បានចុះមកដល់វត្ត ហើយបានចាប់ធ្វើពិធីផ្សឹកប្រគល់អោយសមត្ថកិច្ចឃាត់ខ្លួន ពីបទរួមភេទ ជាមួយអនីតិជនក្រោមអាយុ ១៥ឆ្នាំ តែម្ដង។

សូមជម្រាបថា បច្ចុប្បន្ននេះ ជនសង្ស័យ បានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរ មនុស្សអាវុធហត្ថខេត្ត កម្លាំង ការិយាល័យជំនាញអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីដាក់ទោសទៅតាមច្បាប់៕