​ព្រឹទ្ធសភា​អាមេរិក​ចាប់ផ្តើម​ការ​ជំនុំ​ជម្រះ​ការចោទប្រកាន់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​លើក​ទី​២​ជា​ប្រវត្តិសាស្ត្រ

0
44

​អាមេរិក​៖​ ​ព្រឹទ្ធសភា​អាមេរិក​​ ​បាន​ចាប់ផ្តើម​ការ​ជំនុំ​ជម្រះ​ការចោទប្រកាន់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​លើក​ទី​២​ជា​ប្រវត្តិសាស្ត្រ​ ​។​ សភាតំណាងរាស្ត្រ​បាន​ចោទប្រកាន់​លោក​ ​ត្រាំ​ ​កាលពី​ខែមុន​ ​ជុំវិញ​តួនាទី​របស់​គាត់​នៅ​ក្នុង​ការវាយប្រហារ​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​ ​លើ​វិមាន​សភា​ ​ដោយក្រុម​អ្នកគាំទ្រ​រូបលោក​ហើយ​ការ​កាត់ទោស​លើ​លោក​ ​ត្រាំ​ ​ជាលើកដំបូង​នេះ​ ​នឹង​មាន​សមាជិក​១​០​០​នាក់​របស់​ព្រឹទ្ធសភា​អង្គុយ​ធ្វើជា​គណៈវិនិច្ឆ័យ​ ​។​ ​ក្រុម​មេធាវី​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​កាលពី​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​បាន​ថ្កោលទោស​ករណី​នេះ​ថា​ ​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ ​ដោយ​ហៅ​វា​ថា​មិន​សម​ហេតុផល​ ​ដែល​ចាប់​អតីត​ប្រធានាធិបតី​ទទួលខុសត្រូវ​ចំពោះ​អំពើ​ហិង្សា​នេះ​ ​។​

ប៉ុន្តែ​នៅ​ក្នុង​ការពិនិត្យ​មើល​ជាមុន​លើ​អំណះអំណាង​ ​នៃ​ការ​កាត់ទោស​ខាងលើ​នេះ​ ​ក្រុម​ប្រជាធិបតេយ្យ​បាន​ចោទប្រកាន់​លោក​ ​ត្រាំ​ ​កាលពី​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ថា​ ​បាន​ប្រព្រឹត្តឧក្រិដ្ឋ​កម្ម​រដ្ឋធម្មនុញ្ញ​ដ៏​សែន​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល​២​៣​២​ឆ្នាំ​ ​នៃ​ប្រធានាធិបតី​អាមេរិក​ ​ដោយ​ញុះញង់​អ្នកគាំទ្រ​របស់​លោក​ឱ្យ​វាយប្រហារ​សភា​ ​៕​