១៤កុម្ភៈទ្រាំលែងបាន !កូនចុងដាក់ពាក្យបណ្ដឹងឪពុករបស់ខ្លួន

0
42

នគរបាលក្រុងតាខ្មៅអោយដឹងថា ជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ ទេព តុលា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយឡែក ជនរងគ្រោះឈ្មោះ ច.រ ភេទស្រី អាយុ១៦ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកម្តាយបង្កើតឈ្មោះ ចំរើន សួស្តី អាយុ ៣៦ឆ្នាំ មុខរបរ មេផ្ទះ និងឪពុកបង្កើតឈ្មោះ គឹម ចាន់ធា អាយុ ៣៧ឆ្នាំ លែងលះគ្នា ។
មុនពេលកើតហេតុ ឪពុកម្តាយជនរងគ្រោះ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ក៏បានលែងលះគ្នា ៤ឆ្នាំមកហើយ ដោយមានកូនចំនួន ៣នាក់ ប្រុស១ ស្រី២ ខណៈជនរងគ្រោះជាកូនទី១។
លុះមកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ម្តាយជនរងគ្រោះក៏បានរៀបការប្តីមួយទៀតឈ្មោះទេព តុលា ហើយបន្ទាប់ពីជនរងគ្រោះបានចូលរួមផឹកស៊ីស្រវឹងដេកលក់រហូតដល់ពាក់កណ្តាលយប់ ឪពុកចុងក៏បានឡើងទៅចាប់រំលោភរហូតបានសម្រេចម្តង។ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ម្តាយ និងឪពុកចុងនាំជនរងគ្រោះទៅធ្វើពិធីកាត់ចំណងដៃនៅខេត្តស្វាយរៀង ហើយក៏បានចាប់រំលោភសម្រេចម្តងទៀត។
បន្ទាប់មកទៀតចាប់រំលោភនៅលើផ្ទះនៅពេលដាច់ភ្លើងបានសម្រេចម្តងទៀតហើយបានថតវីដេអូទុកមើល។ លុះក្រោយមក ជនសង្ស័យសុំរួមភេទបន្តទៀត តែជនរងគ្រោះមិនព្រម ពេលនោះជនសង្ស័យយកវីដេអូមកគម្រាម បើមិនព្រមនឹងយកវីដេអូនោះបង្ហោះហ្វេសប៊ុក ទើបជនរងគ្រោះយល់ព្រមរួមភេទជាមួយជនសង្ស័យជាបន្តបន្ទាប់សម្រេច ៨ដង។
រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទ្រាំនឹងទង្វើរបស់ឪពុកចុងតែងតែចាប់បង្ខំរួមភេទលែងបាន ក៏បានរៀបរាប់ប្រាប់ម្តាយ តែម្តាយគ្រាន់ស្តីបន្ទោសឲ្យឪពុកចុងបីបួនមាត់តែប៉ុណ្ណោះ ទើបជនរងគ្រោះខឹងក៏ឈប់រៀន ហើយរត់ទៅរស់នៅជាមួយម្តាយមីងប្រកបរបរស៊ីឈ្លួលលាងចាននៅខេត្តព្រៃវែង។
បន្ទាប់ពីទទួលដំណឹងថា ជនរងគ្រោះឈប់រៀន ឪពុកបង្កើតបានហៅជនរងគ្រោះឲ្យទៅរស់នៅជាមួយ នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ហើយប្រាប់ជនរងគ្រោះឲ្យទៅយកខោអាវនៅផ្ទះមករស់ជាមួយ។
លុះដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ជនរងគ្រោះបានត្រឡប់ចូលផ្ទះរៀបចំខោអាវ ដើម្បីទៅរស់នៅជាមួយឪពុកបង្កើតវិញ ប៉ុន្តែជួបជាមួយជនសង្ស័យជាឪពុកចុង ពេលនោះក៏បានឈ្លោះប្រកែកគ្នា ហើយជនសង្ស័យក៏បានវាយធ្វើបាបនាង ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ អោយចុះមកឃាត់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធីតែម្តង។
តាមការសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះបានសម្រេចជាច្រើនដងប្រាកដមែន ប៉ុន្តែមិនបានចាប់រំលោភនោះទេ ដោយសារការព្រមព្រៀងត្រូវរ៉ូវគ្នា។
បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕