មន្រ្តីម្នាក់ អនុវត្តការងារខុសនីតិវិធីត្រូវបានថ្នាក់លើសម្រេចផ្អាកការងារ

0
90

ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ដោយមូលហេតុ «អនុវត្តការងារខុសនីតិវិធី»។
លោកវរសេនីយ៍ឯក គឹម ពន្លក ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការដើម្បីកែប្រែកំហុសឆ្គង និង រង់ចាំការសម្រេចជាថ្មី ៕