កូនប្រុសម្នាក់ ស្នើសម្តេចក្រឡាហោម ជួយរកយុត្តិធម៌ ជូនម្តាយរបស់ខ្លួន

0
90

យុវវជនម្នាក់​ត្រូវជាកូនប្រុស ស្នើសម្តេចក្រឡាហោម ជួយរកយុត្តិធម៌ ជូនម្តាយរបស់ខ្លួនក្រោយមាន​ ឈ្មោះ ហាក់ លី ហៅ ពៅ បានដកកាំភ្លើងគំរាមម្ដាយរបស់គេ ដោយបានអះអាងខ្លួនជាមន្រ្តីប៉ូលិសក្រសួងមហាផ្ទៃ។

«ខ្ញុំបាទ ម៉េង ឆានន់ គោរពជូន សម្តេចក្រឡាហោម ស ខេងដ៏ខ្ពង់ខ្ពស់ សូមជួយរកយុត្តិធម៌ដល់រូបម្តាយខ្ញុំបាទផង» ។ នេះជាខ្លឹមសារលើគណនី Facebook មួយឈ្មោះ «Brô Ñóñ» កាលពីព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ។

គណនី Facebook «Brô Ñóñ» សរសេរទាំងស្រុង ថា «មានករណីអំពើហិង្សា នៅវេលាម៉ោង១២៖៥០នាទីយប់ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បានកើតឡើងនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។ អំពើហិង្សាមកលើម្តាយរបស់ខ្ញុំបាទ ឈ្មោះ ឡោ សារុំ ។ អ្នកបង្កហិង្សា ឈ្មោះ ហាក់ លី ហៅ ពៅ មានស្រុកកំណើតនៅភូមិ កំពង់ឫស្សី ស្រុកពោរៀង ខេត្តព្រៃវែង ។ មានគ្នា៥នាក់ តែបង្កហិង្សាតែម្នាក់ទេ គឺ ឈ្មោះ ហាក់ លី ហៅ ពៅ បានវៃម្តាយរបស់ខ្ញុំ ហើយអួតថាខ្លួនជាប៉ូលិសក្រសួងមហាផ្ទៃ»

កូនប្រុសរូបនេះ បន្តថា «ឈ្មោះ ហាក់ លី ហៅ ពៅ បានបើកទ្វារឡានដកកាំភ្លើងមកគំរាមរកបាញ់ម្តាយរបស់ខ្ញុំ មូលហេតុដោយសារខឹងស្រីៗនៅក្នុងហាង ជំនោរមករា មិនព្រមទៅដេកជាមួយ ។ សូមគោរពជូនសម្តេចក្រឡាហោម ស ខេង ដ៏ខ្ពង់ខ្ពស់ ជួយរកយុត្តិធម៌ដល់រូបម្តាយខ្ញុំបាទផង»