នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញចុះពិនិត្យគម្រោងផ្លូវបេតុង១ខ្សែប្រវែង២៣០០ម៉ែត្រ

0
66
ត្រើយស្លា,ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១
ឯកឧត្ដមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្អាង ខេត្តកណ្តាល
បានអញ្ជើញចុះពិនិត្យគម្រោងផ្លូវបេតុង១ខ្សែប្រវែង២៣០០ម៉ែត្រ ស្ថិតនៅភូមិថ្កុល ភូមិទួលក្តី ឃុំត្រើយស្លា និងភូមិវាលត្រែង ឃុំតាលន់។ ក្នុងការចុះពិនិត្យមើលផ្លូវ ឯកឧត្តម ក៏បានជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមដងផ្លូវចំនួនប្រមាណ១០០នាក់ ដោយជូនក្រម៉ា១ និងម៉ាស១ ។ បន្ទាប់ពីចុះពិនិត្យផ្លួវរួចហើយ ឯកឧត្ដម បានជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងប៉ុស្តិ៍នគរបាលឃុំ និងប្រជាការពារភូមិ នៅសាលាឃុំត្រើយស្លា ។ដោយក្នុងនោះដែរ ឯកឧត្តម បានឧបត្ថម្ភដូចខាងក្រោមៈ
1.ថវិកាជួសជុល និងកែលម្អ សាលប្រជុំគណបក្សឃុំចំនួន ២,០០០ដុល្លារ
2. ឧបត្តម្ថអំពូលភ្លើងសូឡាទូទាំងឃុំចំនួន ២០០គ្រឿង
3. ឧបត្តម្ថថវិកាអ្នកចូលរួម ៣៤នាក់ ក្នុងម្នាក់១០០,០០០រៀល ក្រម៉ា១ ម៉ាស១ ។