លោក ឃួង ស្រេង គ្រោងនឹងដាក់សាឡាងពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកក់ស្ទះចរាចរណ៍

0
52

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យដឹងថា ដើម្បីដោះស្រាយការកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ១ ខណៈកំណាត់ផ្លូវនេះចរាចរណ៍មមាញឹកខ្លាំងរដ្ឋបាលរាជធានីភ្នំពេញនឹងខ្ចីដីកោះនរាដាក់សាឡាងដើម្បីឆ្លងយានយន្តនានាចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ១។
ការលើកឡើងរបស់ លោក ឃួង ស្រេង បែបនេះ ខណៈលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង នៅលើកោះនរា នៅថ្ងៃទី ១៧ខែកុម្ភៈ ឆ្នាំ ២០២១នេះ។
យ៉ាងណាក៏ដោយ លោក ឃួង ស្រេង មិនបានកំណត់ការចាប់ផ្ដើមដំណើរការ នៃការបើកឲ្យដំណើរការ ដាក់សាឡាងឆ្លងយានយន្តនេះនៅពេលណានោះទេ។
ជាមួយគ្នាដែរ រដ្ឋបាលរាជធានីគ្រោងនឹងសាងសង់ស្ពាន១ទៀតនៅភាគខាងត្បូងផ្លូវជាតិលេខ១ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១ នេះ។ គម្រោងខាងលើនេះ នឹងចាប់ផ្តើមដំណើរការឆាប់ៗ ដោយសារការរៀបចំកំពង់ដរទាំងសងខាងស្ថាបនាស្ទើរតែរួចរាល់ហើយ៕