មេគយ​ចល័ត​តំប​ន់​៥​ ឈួន​ សោភា ដកបញ្ឈរជើង​បណ្តោះអាសន្ន ក្រោយចាប់ឡានយោធិនដែលធ្វើអោយ

0
162

បើតាមប្រភព​ច្បាស់​ការ​ណ៍ពី​ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​ បានអោយដឹងថា​ បន្ទាប់​ពី​មាន​ការរិះគន់​ខ្លាំងទៅលេី​ទង្វើ​របស់​ លោក​ ឈួន​ សោភា​ ប្រធាន​គយចល័ត​តំបន់​ ៥​ ចាប់រថយន្ត​អង្គភាព​យោធា​ការពារ​ព្រំដែន​ រហូតបណ្ដាល​អោយ​ទាហាន​ការពារ​ព្រំដែន​ម្នាក់​តូចចិត្ត​រត់ទៅចងកសម្លាប់ខ្លួននោះ​ ពេលនេះ​ ថ្នាក់​លេី​បាន​ដក​ លោក​ ឈួន​ សោភា​ ឡេីងមក​អគ្គនាយក​ដ្ឋាន​គយ​ និង​ រដ្ឋាករ​ ដេីម្បី​ស៊េីបអង្កេត​រកអោយឃើញរឿងពិត ។

លោក​ យឹម​ ផល្លី​ អនុប្រធាន​គយចល័ត​តំបន់​៥​ ត្រូវ​បានថ្នាក់លេី​តែងតាំង​អោយឡេីងជា​ប្រធាន​ស្ដីទី​ជំនួសលោក​ ឈួន​ សោភា​ ។
គួរបញ្ជាក់ថា​ នៅថ្ងៃទី​ ១៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២១​ ក្រសួង​ការពារ​ជាតិ​ បានបញ្ជូន​ក្រុម​ការងារ​មួយក្រុម​ចុះទៅ​ស្រាវជ្រាវ​ករណី​ទាហាន​ការពារ​ព្រំដែន​ ៥០៣​ ចងកសម្លាប់ខ្លួន​ ដោយសារ​តែ​តូច​ចិត្ត​ចំពោះ​លោក​ ឈួន​ សោភា​ ចាប់រថយន្ត​អង្គភាព​ ។
ក្រុម​ការងារ​បានបញ្ចប់​ការ​ងារស្រាវជ្រាវនៅថ្ងៃទី​ ១៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២១​ ដោយបានរកឃេីញថា​ រថយន្ត​ដែល​គយចល័ត​តំបន់​៥​ ចាប់​នោះ​គឺ​ពិត​ជា​រថយន្ត​អង្គភាព​ដែល​បានចុះ​បញ្ជី​នៅ​ អគ្គ​នាយកដ្ឋាន​សំភារៈ​ បច្ចេកទេស​ ក្រសួង​ការពារ​ជាតិ​ ប្រាកដមែន​ ។
ក្រុម​ការងារ​នឹងធ្វើ​របាយការណ៍​គោរព​រាយការណ៍​ជូន​សម្ដេច​ពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​ការពារ​ជាតិ​ ដេីម្បី​ពិនិត្យ​សម្រេច​៕