ញាក់សាច់! ពលរដ្ឋគំរាមដុតសមត្ថកិច្ចទាំងរស់

0
107

កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃអងារ៍ទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្រពើខ្លោច ភូមិព្រែកល្វា ឃុំព្រែកទាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាលមានករណីមនុស្សមួយក្រុមបានមកធ្វើការរារាំងបែបអនាធិបតេយ្យដោយប្រើប្រេងសាំងជះមកលើសមត្ថកិច្ចបម្រុង ថែមទាំងចាក់ដុតសំបកកង់ឡាន និងចាក់បំពងសំលេងមេក្រូដោយគ្មានការគោរពនិងញញើតច្បាប់សូម្បីតែបន្តិច។
បើយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកខ្សាច់កណ្តាល លេខ០១១ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១និងលិខិតបញ្ជាបេសកម្មរបស់រដ្ឋបាលស្រុកខ្សាច់កណ្តាល លេខ១២៥ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលម៉ោង៩និង០០នាទី អភិបាលនៃគណអភិបាលស្រុកខ្សាច់កណ្តាល លោក ប៊ុន ផេង បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលនិងកម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ចុះអនុវត្តការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់នៅចំណុចក្រពើខ្លោច ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រភពពីអាជ្ញាធរមូលដ្ឋានបានឲ្បដឹងថានៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា៖ កន្លងមកមានប្រជាពលរដ្ឋចំនួន១០គ្រួសារបានលក់ដីមួយកន្លែងនៅចំណុចក្រពើខ្លោច ឲ្យទៅឈ្មោះ ហង់ រាំង ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ប៉ុន្តែពលរដ្ឋទាំងនោះស្រាប់តែធ្វើរបងបោះបង្គោលរាយខ្សែលួសព័ទ្ធជុំវិញលើដីនេះទៅវិញ។ ក្រោយពីទទួលបានព័ត៌មានរដ្ឋបាលស្រុកខ្សាច់កណ្តាល បានអញ្ជើញភាគីទាំង២មកសម្រុះសម្រួលគ្នា តែពុំមានការឯកភាពគ្នានោះទេ។
អាជ្ញាធរបានបន្តទៀតថា លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩និង០០នាទី អភិបាលស្រុកខ្សាច់កណ្តាល លោក ប៊ុន ផេង បានដឹកនាំកម្លាំងអនុវត្តចុះរុះរើលបង្គោលរបងដើម្បីរងចាំដោះស្រាយ តែពេលនោះមានប្រជាពលរដ្ឋជាច្រើននាក់បានមកធ្វើការរារាំង ដោយប្រើប្រេងសាំងជះមកលើសមត្ថកិ ចាក់ដុតសំបកកង់ឡាន និងចាក់បំពងសំលេងមេក្រូ។
ដោយមើលឃើញពីសកម្មភាពដ៏សាហាវនិងចេតនាអាក្រក់គ្មានការសហការចង់បង្កើតហិង្សា ស្របពេលនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន១៣នាក់មានឈ្មោះដូចជា៖
ទី១-ឈ្មោះ ចក់ គង្គា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។,ទី២-ឈ្មោះ ប៉ាន់ ផល្លី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។,ទី៤-ឈ្មោះ ជួន ផា ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។,ទី៥-ឈ្មោះ អេង កាន ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។,ទី៦-ឈ្មោះ ម៉ៅ សំបូរ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។,ទី៧-ឈ្មោះ អេង ញ៉េប ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។,ទី៨-ឈ្មោះ គង់ គីម ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល។,ទី៩-ឈ្មោះ ឃឹម ហេង ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។,ទី១០-ឈ្មោះ កើត គី ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
,ទី១១-ឈ្មោះ គង់ ស្រ៊ាន់ ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។,ទី១២-ឈ្មោះ សៀម ម៉ៅ ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។និងទី១៣-ឈ្មោះ យ៉ាន់ សាវឿន ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ពេលនោះសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនពីក្រុមមនុស្សទាំងនោះរួមមាន៖មេក្រូ១គ្រឿង,ឧបករណ៍សំរាប់បំពងសំលេង១ឈុត,សំបកកងឡានមួយចំនួន,ដបសាំង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល។
បើយោងតាមការបំភ្លឺពីប្រជាពលរដ្ឋដែលឃាត់ខ្លួនបានឆ្លើយបំភ្លឺថា កាលពីអំឡុងដើមឆ្នាំ២០២១ ពួកខ្លួនបានលក់ដីដែលកំពុងមានទំនាស់ឲ្យឈ្មោះ ថា ភេទប្រុសអាយុប្រហែល ៤៥ឆ្នាំ នៅឯភ្នំពេញ បន្ទាប់មកឈ្មោះ ថា បានទិញបង្គោលថ្ម ខ្សែលួសមកជួលកម្មករឲ្យដាំបង្គោលធ្វើជារបងរាយខ្សែលួសព័ទ្ធជុំវិញដីនេះដោយឲ្យឈ្មោះ គ្រុត ចាន់ ភេទស្រី អាយុប្រហែល ២៥ឆ្នាំនៅភូមិ ព្រែកតាកូវ ឃុំព្រែកតាកូវ ធ្វើជាមេការមើលការខុសត្រូវ និងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះ ថា ជាអ្នកទិញប្រេងសាំងនិងកៀងគ
ពួកគាត់ឲ្យមកធ្វើការរារាំងតវ៉ានិងកម្លាំងសមត្ថកិច្ច។
តាមការបញ្ជាក់ពីអាជ្ញាធរបានឲ្យដឹងទៀតថា ឈ្មោះ ថា ជាអ្នកឲ្យធ្វើរបងក្នុង១ថ្ងៃ ក្នុងម្នាក់កម្លាំងពលកម្ម១០$។ ហើយដីនេះប្រជាពលរដ្ឋទាំងនេះធ្លាប់លក់ឲ្យឈ្មោះ ហង់ រាំង ក្នុងឆ្នាំ១៩៨៥ នៅចុង២០២០ប្រជាពលរដ្ឋទាំងអស់នេះបានយកដីនេះយកមកលក់ឲ្យឈ្មោះ ថា ក្នុងតម្លៃ៨០,០០០$ តែពួកគាត់ពុំទាន់បានលុយគ្រប់ទេ។
ចំពោះករណីនេះពលរដ្ឋទាំង១៣នាក់កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល៕