ភាពអស្ចារ្យស្នាដៃកូនខ្មែរ រចនាជាអក្សរខ្មែរក្បាច់ខ្មែរ និងផលិតចេញពីស្បែកក្រពើ និងសូត្រខ្មែរតែម្តង។

0
43

លោក ថុល តូម៉ា ដែលជាកូនខ្មែរមួយរូបបានបង្ហាញពីការច្នៃប្រឌិតកាបូបម៉ាក [ក្រវ៉ាញ] បានអោយដឹកថា
ដើមហេតុដែលធ្វើលោកសម្រេចចិត្តឌីហ្សាញកាបូប ម៉ាក[ក្រវ៉ាញ] នេះឡើង គឺបន្ទាប់ពីលោកបានទៅចូលរួមពិពណ៍វប្បធម៌អន្តរជាតិក្នុងប្រទេសក្រៅប្រទេសអាស៊ីនិងអឺរ៉ុប និងតំបន់លោកខាងលិច។ លោកតូម៉ា បានបន្តទៀតថាតាមពិតទៅកូនខ្មែរយើងពិតជាពូកែៗខ្លាំងណាស់ ដោយភាពច្រើនពួកគាត់មានគំនិតច្នៃប្រឌិតច្រើន ដោយនៅក្នុងនោះអ្នកដែលឌីហ្សាញកាបូបម៉ាក [ក្រវ៉ាញ] ជាស្នាដៃរបស់កូនៗរបស់លោកផ្ទាល់ផងដែរ។
ហេតុដែលលោកសម្រេចដាក់កាបូបនេះឈ្មោះ [ក្រវ៉ាញ] ដោយសារតែ [ក្រវ៉ាញ] ជារុក្ខាជាតិមួយដែលកម្រមានណាស់ និងរើសដីហើយផ្ការបស់វាក៏មានតម្លៃថ្លៃណាស់ដែរ អាចនិយាយថា [ក្រវ៉ាញ] នេះវាមានអត្ថន័យបង្កប់ច្រើន ហើយក៏ជាឈ្មោះមួយដែលបង្ហាញពីអត្តសញ្ញាណខ្មែរ ដូច្នេះទើបលោកសម្រេចដាក់ឈ្មោះនេះនៅលើកាបូប។