ព្រឹត្តិការណ៏ ២០កុម្ភះ ២០២១ ស្ថានភាពកោះពេជ្រ

0
85

ស្ថានភាពទីក្រុងកោះពេជ្រ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២០ កុម្ភៈ ២០២១ នេះ កំពុងមានស្ថានការណ៍ ហាក់ស្ងប់ស្ងាត់ខុសប្លែកពីសព្វមួយដង ។ ផ្លូវចេញចូលគ្រប់ច្រកទៅកាន់កោះពេជ្រ ត្រូវបានអាជ្ញាធរដាក់ប៉ារ៉ាស់ផ្អាកការចេញ ចូលជាបណ្ដោះអាសន្នហើយ ។ ការបិទទីក្រុងកោះពេជ្រនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានថាមានការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅតំបន់នោះ ។
យ៉ាងណាមិញ សម្តេចតេជោ នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋានរបស់លោកក្នុងក្រុងតាខ្មៅ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ២០ កុម្ភៈ ២០២០១ នេះ ។ ព្រឹកនេះផ្ទាល់ ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា នៅព្រឹកថ្ងៃទី ២០ កុម្ភៈ ២០២១ មានរឿងកូវីដ ១៩ ធ្ងន់នៅកម្ពុជា ។ ដូច្នេះសូមរង់ចាំតាមដានទាំងអស់គ្នា ៕