បក្ខពួក២នាក់ទៀត ពាក់ព័ន្ធការបា ញ់ស ម្លា ប់លោក រ៉េត ស៊ីណែត ត្រូវបានសម ត្.ថកិច្ចចាប់ខ្លួន នៅខេត្តត្បូងឃ្មុំ

0
66

ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធ បន្ថែមទៀត ពាក់ព័ន្ធការបា ញ់ស ម្លា ប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានស ម ត្ថ កិច្ ចចាប់ខ្លួននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅចំណុចស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយដកហូតបានកាំ ភ្លើ ងខ្លី មួយដើម និងគ្រាប់មួយចំនួនផងដែរ ។

មន្រ្តីនគរបាល បង្ហើបអោយដឹងថា បក្ខពួកប្តីប្រពន្ធទាំង២នាក់ នេះ គឺ ជាអ្នកផ្តល់មធ្យោបាយនូវម៉ូតូមួយគ្រឿង ដល់ជ នដៃដល់ អ៊ា ណារ៉េន ជាមធ្យោបាយជិះគេចខ្លួន ។ ការចា ប់ខ្លួននេះ ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ នេះ ផងដែរ ក៏ជាប់ពាក់ព័ន្ធនឹង គ្រឿ ងញៀ នដែលធ្លាប់បានធ្វើសកម្មភាពជួញដូ រគ្រឿ ងញៀ នជាមួយជ នដៃដល់ នាពេលកន្លងមក ។

ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ដោយឡែក សា កស ពជនដៃដល់ អ៊ា ណារ៉េន ត្រូវបានសម ត្ថ កិ ច្ច ដឹកមកតម្កល់ទុកនៅក្នុងវត្តរង់ចាំប្រពន្ធកូន និង ក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកថា អំពើ ឃា.ត.ក ម្មបាញ់ស ម្លា.ប់លោក រ៉េត ស៊ីណែត គឺ បានកើតឡើង កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ រំលងអាធ្រាត្រ នៅចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕