បុរស២នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នធ្លាក់ស្ពាន

0
46

សៀមរាប: បុរស០២នាក់ ជិះម៉ូតូម៉ាក MSX យ៉ាងលឿនមិនប្រយ័ត្ន ធ្លាក់ពីលើស្ពាន បណ្ដាលអោយរងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេលបន្ទាន់ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៦ A នៅចំណុចភូមិអង្ក្រង ឃុំ កន្ទ្រាំង ស្រុកបាសាទបាគង ខេត្តសៀមរាប។

ជនរងគ្រោះជិះម៉ូតូម៉ាក MSX ពណ៌ ខ្មៅ ស្លាកលេខ សៀមរាប 1Y 3423 ដោយបើកបរជាជនជាតិខ្មែរ និងអ្នករួមដំណើរជាជនជាតិចិន។ ជនរងគ្រោះទាំង២នាក់មិនត្រូវបានស្គាល់អត្តសញ្ណាណនៅឡើយ ហើយរងរបួសធ្ងន់ដូចគ្នា ត្រូវបានរថយន្តពេទ្យយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕