គ្រោះរញ្ជួយដីវាយប្រហារភាគកណ្ដាលនៃប្រទេសឥណ្ឌូណេស៊ី ផ្ដាច់ជីវិតប្រជាជនកើនដល់ ៦០នាក់ហើយ

0
13

ឥណ្ឌូនេស៊ី ៖ យោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA បានអោយដឹងថា ចំនួនអ្នកសា្លប់ក្នុងគ្រោះថ្នាក់រញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ នៅខេត្តស៊ូឡាវ៉េស៊ីខាងលិច ( West Sulawesi) ដែលស្ថិតនៅលើកោះ Sulawesi ភាគកណ្ដាលនៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសុក្រ ទី១៥កន្លងទៅ បានកើនឡើងរហូត ៦០នាក់ ខណៈអ្នករបួសក៏បានកើនឡើងជាង ៨២០នាក់។

បើតាមការបញ្ជាក់របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានអោយដឹងថា មនុស្សជាង ៨២០នាក់បានរងរបួស និងប្រហែល ១៥,០០០ទៀត បានធ្វើការជម្លៀសចេញពីផ្ទះសម្បែង និងកំពុងស្នាក់នៅទីកន្លែង សុវត្ថិភាពជាបណ្តោះអាសន្ន។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ជាប្រទេសមួយ ដែលស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើង (Ring of fire) នៃមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះប្រទេសអាស៊ានមួយនេះ តែងតែរងការវាយប្រហារជាញឹកញាប់ ដោយគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាដើម។ កាលពីឆ្នាំ២០១៨ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រដ៏សាហាវ ជាមួយនឹងរលកយក្ស ស៊ូណាមិ បានវាយប្រហារទីក្រុង ប៉ាលូ (Palu) ដែលស្ថិតនៅលើកោះ Sulawesi នេះដូចគ្នា ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់៕

Search and rescue personnel inspect a collapsed building following an earthquake in Mamuju, West Sulawesi province, Indonesia, January 16, 2021. Sigid Kurniawan/Antara Foto via REUTERS