រំជួលចិត្តណាស់ ! ទិដ្ឋភាពជូនដំណើរ លោកវរសេនីយ៍ត្រី លឹម សាយ ជាលើកចុងក្រោយ

0
12

កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ លោក ហេង ឡុង តំណាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកថវិកា ជូនក្រុមគ្រួសារស​ព លោកវរសេនីយ៍ត្រី លឹម សាយ និង លោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរ​បួ​សធ្ង​ន់ ក្នុងឧ​បទ្ទវហេ​តុ លោតឆត្រយោង កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ ។

លោក ហេង ឡុង បានបញ្ជាក់បន្ថែម ថា “ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ខ្ញុំបាទតំណាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកថវិកា សរុបចំនួន ២៥,០០០ ដុល្លារ អាមេរិក ដោយ ១,៥០០០ដុល្លារ ជូនក្រុមគ្រួសារស​​ព លោកវរសេនីយ៍ត្រី លឹម សាយ ដែលបានព​លី និងថវិកា ១០,០០០ដុល្លារ ជូនលោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរ​ងរបួ​សធ្ងន់ក្នុងឧបទ្ទវហេតុ លោតឆត្រយោង កាលថ្ងៃទី ១៤ ខែមករា ម្សិលមិញនេះ ។

គួរបញ្ជាក់ថា ការសម្តែងលោតឆត្រយោង នៅសាលាហ្វឹកហ្វឺន ទ័ពពិសេសតេជោសែន (ឱរ៉ាល់) ហើយក្នុងពេលនោះមាននាយទាហានម្នាក់ គឺលោកវរសេនីយ៍ត្រី លឹម សាយ ត្រូវខ្យល់គួចបណ្តាលឱ្យខ្សែឆត្រ វ័ណ្ឌជាប់គ្នាជាមួយនឹងទាហានឆត្រយោង មួយទៀត គឺលោកវរសេនីយ៍ត្រី ឈុ​ន គឹមលី ហើយបានធ្លា​ក់ចុះមកក្រោម៕