ព្រឹកនេះសហរដ្ឋអាម៉េរិក រកឃើញអ្នកឆ្លងថ្មីជាង ១២ម៉ឺននាក់ និងជាង ១ពាន់នាក់ទៀតស្លាប់

0
10

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាម៉េរិក បានកើនដល់ ២៤,៦០៩,៧១២នាក់ក្នុងនោះអ្នកជំងឺសរុប ១៤,៥០៥,៥៦៥ បានជាសះស្បើយ និងជាង ៤០ម៉ឺននាក់បានស្លាប់ ខណៈដែលព្រឹកនេះសហរ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១២៥,៣៥៨នាក់ និងអ្នកជំងឺសរុប ១,២៧២នាក់ បានស្លាប់ ដែលតួរលេខនេះបញ្ជាក់ថា អាមេរិក នៅតែឈនៅលេខរៀងទីមួយក្នុងពិភពលោក ដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រើនជាងគេ។

ជាមួយគ្នានោះប្រទេសឥណ្ឌា ឈរបន្ទាប់ពីអាម៉េរិក ដែលរហូតមកដល់ពេលនេះ ឥណ្ឌារកឃើញអ្នកឆ្លងសរុប ១០,៥៨២,៦៤៧នាក់ក្នុងនោះអ្នកើជំងឺជាង ១៥ម៉ឺននាក់ បានស្លាប់ និងជាង ១០លាននាក់ទៀត បានជាសះស្បើយ ខណៈប្រទេសប្រេស៊ីល ឈរនៅលេខរៀងទី៣ ដែលរហូតមកដល់ពេលនេះ ប្រេស៊ីល រកឃើញអ្នកឆ្លងសរុប៨,៥១១,៧៧០នាក់ ក្នុងនោះអ្នកជំងឺជាង ២០ម៉ឺននាក់ បានស្លាប់ និងជាង ៧លាននាក់ទៀត បានជាសះស្បើយ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩៥,៩៦៤,៧៥៥ករណី ហើយក្នុងនោះមនុស្សជាង ២លាននាក់ស្លាប់ និងជាង ៦៨លាននាក់ បានជាសះស្បើយឡើងវិញ។ នាព្រឹកនេះផងដែរ ពិភពលោកទាំងមូល បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជាង ៤៤ម៉ឺននាក់ និងជាង ៨ពាន់នាក់ទៀត បានស្លាប់៕

200422-N-EV253-1156 NEW YORK (April 22, 2020) – Hospitalman Yenifer Gutierrez, left, and Hospitalman Brashea Ojeda check a patients blood pressure in the intensive care unit aboard the hospital ship USNS Comfort (T-AH 20). Comfort cares for critical and non critical patients without regard to their COVID-19 status. Comfort is working with Javits New York Medical Station as an integrated system to relieve the New York City medical system, in support of U.S. Northern Command’s Defense Support of Civil Authorities as a response to the COVID-19 pandemic. (U.S. Navy photo by Mass Communication Specialist 2nd Class Sara Eshleman)
Dr. Joseph Varon, 58, the chief medical officer at United Memorial Medical Center (UMMC), and a team of healthcare workers perform CPR on a COVID-19 patient at UMMC, during the coronavirus disease (COVID-19) outbreak, in Houston, Texas, U.S., July 17, 2020. REUTERS/Callaghan O’Hare SEARCH “COVID-19 HOUSTON VARON” FOR THIS STORY. SEARCH “WIDER IMAGE” FOR ALL STORIES. TPX IMAGES OF THE DAY