កម្ពុជា បន្តរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៥នាក់បន្ថែមទៀត

0
89

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ០៥នាក់បន្ថែមខណៈអ្នកជំងឺ ០៤នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

ដោយឡែក សម្រាប់អ្នកជំងឺកូវីដ-១៩ ទើបឆ្លងថ្មីទាំង ៥នាក់ខាងលើនោះ ត្រូវបានគ្រូពេទ្យដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ, មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៩៦នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ៥៧នាក់៕