កម្មករកម្មការិនីរោងចក្រ Y&W ជាង ៥ពាន់នាក់ តវ៉ារហូតបិទផ្លូវ ២១៧ (ចំការដូង) ក្រោយថៅកែរោងចក្រសន្យាមិនច្បាស់លាស់

0
144

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១នេះ កម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ Y & W ជាង៥ពាន់នាក់ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧(ចំការដូង)ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានបិទផ្លូវនិងផ្ទុះការតវ៉ាជាខ្លាំងដេីម្បីឲ្យថៅកែរោងចក្របេីកប្រាក់បំណាច់ឆ្នាំនិងប្រាក់៥ភាគរយជូនពួកគាត់ ។

តាមប្រភពព័ត៌មានពីកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលេីបានប្រាប់ឲ្យដឹងថា ពួកគាត់ធ្វេីការតវ៉ានេះគឺចង់បាន២ចំណុ ៖ ទី១ -ខាងរោងចក្រត្រូវបេីកប្រាក់បំណាច់ឆ្នាំ ទី២ -ត្រូវបេីកប្រាក់៥ភាគរយ។ ពួកគាត់បានបន្ថែមថា ពួកខ្ញុំមិនចង់បិទផ្លូវឬធ្វេីឲ្យបងប្អូនប្រជាពលរដ្ឋពិបាកក្នុងការធ្វេីដំណេីរនោះទេ ក៏ប៉ុន្តែដោយសារថៅកែ ឬតំណាងរោងចក្រ សន្យាជាមួយពួកគាត់មិនច្បាស់លាស់ ម្ដងថាថ្ងៃនេះ ម្ដងថាខែនោះ ធ្វេីឲ្យពួកគាត់ពិបាកទទួលយកបាន ។

ក្នុងហេតុការណ៍នៃការផ្ទុះការតវ៉ាខាងលេីនេះ ក៏មានវត្តមានលោកអភិបាលរងរាជធានីភ្នំពេញ លោកស្រីអភិបាលខណ្ឌ ដង្កោ លោកអធិការខណ្ឌដង្កោ ព្រមទាំងមន្ត្រីក្រោមឱវាទជាច្រេីននាក់ទៀតទៅសម្របសម្រួលផងដែរ ។

ក្នុងការសម្របសម្រួលរវាងអាជ្ញាធរពាក់ព័ន្ធ និងថៅកែ រោងចក្រ ឬតំណាងរោងចក្រខាងលេីគឺនៅមិនទាន់ឲ្យបងប្អូនកម្មករកម្មការិនីទទួលយកបាននោះទេនៅរសៀលថ្ងៃដដែល។ ជាមួយគ្នានោះក៏មានការប្រេីអំពេីហិង្សា (គប់ដុំថ្ម និងដបទឹកសុទ្ធ) ទៅលើសមត្ថកិច្ច និងបង្កអោយបែករថយន្តប្រជាការពារមួយគ្រឿងផងដែរ ៕