រឿងថូផ្កាធ្វើអោយសមត្ថកិច្ច គក់ទ្រូងហួសចិត្ត

0
78

ភ្នំពេញ៖ ពលរដ្ឋ២គ្រួសារផ្ទះភូមិផងរបងជាប់គ្នា បានឈ្លោះប្រកែកកញនាបែកផ្សែង រហូតផ្អើលដល់កម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ គ្រាន់តែរឿងថូផ្កាដាក់ដាំមុខផ្ទះ ហើយស្រោចទឹកហៀរចូលមុខផ្ទះភាគីម្ខាងទៀត។
សមត្ថកិច្ចបានឲ្យដឹងថា ពេលពលរដ្ឋទាំង២គ្រួសារ ឈ្លោះប្រកែកគ្នា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកចុះទៅដល់គោលដៅកើតហេតុភ្លាមៗ នៅចំណុផ្ទះលេខ១០និង១៦ ផ្លូវ១៩៧ Z ក្រុម២១ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ ករណីនេះកើតឡើងបណ្តាលមកពីទំនាស់ព្រំដីជាប់គ្នា ភាគីម្ខាងដែលមានថូផ្កានៅព្រំដីហើយបានចាក់ទឹកលើថូផ្កានោះមានហៀរទឹកចូលមកមុខផ្ទះភាគីម្ខាងទៀត ភាគីនេះក៏មានប្រតិកម្មតបវិញ តែ មិនមានការប្រើអំពើហិង្សានោះទេ ជាមួយគ្នានោះដែរ ។
ពេលនេះ សមត្ថកិច្ចបានធ្វើការសម្របសម្រួលដោយភាគីម្ខាងយល់ព្រមរំកិលថូផ្កាមិនឲ្យជាន់លើព្រំនឹងឲ្យបោសជូតទឹកឲ្យស្អាតវិញ ហើយភាគីទាំង២ក៏បានរំសាយកំហឹង រួចនាំគ្នាចូលផ្ទះវិញរៀងៗខ្លួន ៕