សម្ដេចស ខេង សរសើរក្រុមការងារទំព័រហ្វេសប៊ុក! ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន…

0
113

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ រយៈពេល៦ខែក្នុងឆ្នាំ២០២០។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា តាមរយៈលទ្ធផលនេះ ខ្ញុំសូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជនជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ខ្ញុំ។ ខ្ញុំសូមឲ្យមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិខិតខំបន្តសកម្មភាពនេះបន្ថែមទៅមុខទៀតដើម្បីសម្រួល ដល់ជីវភាពរស់នៅរបស់ប្រជាពករដ្ឋយើង ។
ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានលើកជាមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំ និងបានទទួលយកនូវដំណោះស្រាយរបស់សមត្ថកិច្ច ដែលនេះបានបង្ហាញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍សង្គមជាតិយើង ៕
សូមអរគុណ!