ពលរដ្ឋអបអរ ពេលឃើញសមត្ថកិច្ចចុះទប់ស្កាត់ក្រុមឡានតាក់ស៊ីដែលបើកលឿនៗ តាមផ្លូវក្នុងឃុំកំពង់ហ្លួង

0
104

កណ្តាល៖ កម្លាំងផ្នែកសណ្តាប់ធ្នាប់ សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល បានចុះធ្វើការណែនាំដល់រថយន្តអ្នកដំណើរ ជាពិសេសក្រុមឡានតាក់ស៊ី តែម្តង ដែលបើកបរក្នុងល្បឿនលឿន និង ធ្វើអោយហុយដីប៉ះពាល់ដល់សុខភាព ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ។
លោក ផន សុវណ្ណា អភិបាលស្រុកពញាឮ ថ្លែងប្រាប់ថា លោកបានបញ្ជាអោយកម្លាំងដាក់គោលដៅត្រួតពិនិត្យនេះ រយៈពេល១សប្តាហ៍ សិន ហើយនឹងតាមដានបន្តទៀត តើនឹងមានអ្វីប្រែប្រួលដែរឬទេ ? ។

ទន្ទឹមនេះ ប្រជាពលរដ្ឋ បានសម្តែងការសាទរចំពោះចំណាត់ការរបស់អាជ្ញាធរ ហើយសង្ឃឹមថា ការអនុវត្តនេះ នឹងមានប្រសិទ្ធភាព ជារៀងរហូត ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ ៕