រន្ធត់ណាស់…! បុរសម្នាក់បើកឡានបុករះ បណ្ដាលឲ្យនារីស្រស់ស្អាតម្នាក់ ស្លាប់បាត់បង់អាយុជីវិត (មានរូប)

0
118

(ភ្នំពេញ)÷ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កហេតុដោយរថយន្តម៉ាកអាផាតមួយគ្រឿងបើកបរដោយបុរសម្នាក់បានបើកបុករះរថយន្តចំនួន ២គ្រឿង និង ម៉ូតូ ២គ្រឿងបណ្ដាលឲ្យនារីស្រស់ស្អាតម្នាក់ឈ្មោះ ស្រីហេង បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូទៅជួបគូដណ្ដឹងដេីម្បីទៅយកធៀបហៅភ្ញៀវ បែរជាត្រូវរថយន្តបុកកិនស្លាប់យ៉ាងរន្ធត់ នៅមុខច្រកបុរីប៉េងហួតផ្លូវ២១៧ កាលពីវេលាម៉ោងប្រហែលជា០៨:០០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នារីដែលស្លាប់ខាងលើបង្កដោយសាររថយន្តម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-2004 បេីកបរដោយបុរសម្នាក់ បើកបុករះម៉ូតូ២គ្រឿងហើយកិនពីលើនារីជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្តង ដោយដំបូងឡេីយ រថយន្តបង្កបេីកប៉ះរថយន្តមួយគ្រឿង នៅមុខវត្តសំបួរមាស ហេីយមិនព្រមឈប់ទេ បានបេីករត់គេចខ្លួនទាំងភ័យ ស្លន់ស្លោ ទៅបុកប៉ះរថយន្ត កាម៉ារី មួយគ្រឿងទៀត ហេីយនៅតែមិនឈប់ទៀត បានបន្តបេីករត់គេចមកដល់ កន្លែងកេីតហេតុខាងលេី រហូតបន្តទៅបុកម៉ូតូហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1N-8939 រងការខូចខាងយ៉ាងដំណំ ចំណែកបុរសជាអ្នកបើកម៉ូតូរបួសស្រាល ហើយបន្តបុកម៉ូតូហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1II-9166 បើកបរដោយនារីម្នាក់ ដែលជាជនរងគ្រោះស្លាប់ខាងលើ ដោយរថយន្តកិនពីលើជនរងគ្រោះ ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ហើយប្រភពពីគ្រួសារសពបានបញ្ជាក់ថា នារីជនរងគ្រោះខាងលើជិតដល់ថ្ងៃចូលរោងការផងដែរ ។

ករណីនេះបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរនិងកម្លាំងសមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួនម្ចាស់រថយន្តអាផាត វាយខ្នោះបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី ២ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕