រថយន្តហាយឡែនឌ័រ បុករះជញ្ចាំងផ្ទះពលរដ្ឋ និងបង្គោលភ្លេីង នៅមុខវិទ្យាល័យ ជា សុីម សាមគ្គី រងការខូចខាតយ៉ាងដំណំ

0
44

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តម៉ាកហាយឡែនឌ័រក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោងមិនប្រយ័ត្ន បានបួងចង្កូតទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លេីងរដ្ឋរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ នៅចំណុចមុខវិទ្យាល័យ ជា សុីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-7707 ដែលបេីកបរដោយបុរសម្នាក់ ជាជនជាតិខ្មែរ តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុជាកន្លែងផ្លូវកោង ស្រាប់តែតៃកុងបួងចង្កូតទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លេីងរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែក្នុងករណីនេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញខណ្ឌនិងក្រុងដេីម្បីសហការគ្នាធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់ ៕