សមត្ថកិច្ច​ថៃ ឃាត់​ខ្លួន​ឃាតក​បាន​ហើយ​ ករណី​ឃាតកម្ម​លើ​ពលករ​ខ្មែរ​ដូចគ្នា

0
135

បាត់ដំបង៖ ករណីឃាតកម្មរវាងពលករខ្មែរនឹងខ្មែរ បង្កឲ្យបាត់បង់ជីវិតម្នាក់ សមត្ថកិច្ចថៃបានចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនជាឃាតកបានហើយ នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ត្រង់បន្ទប់ស្នាក់នៅរបស់កម្មករឋិតក្នុងក្រុងប៊ួងខេត្តឈុនបុរី ប្រទេសថៃ។
មកទល់ពេលនេះ ទាំងជនរងគ្រោះនិងទាំងជនដៃដល់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែតាមប្រភពពីពលករនៅថៃបញ្ជាក់ថា ពួកគេជាពលករខ្មែរដូចគ្នា ដោយផ្តើមឡើងចេញពីការផឹកស៊ីជាមួយគ្នាក៏បង្កជាជម្លោះពាក្យសម្តី រហូតជនដៃដល់បានទាញពូថៅកាប់ត្រង់កញ្ចឹងកជនរងគ្រោះបណ្តាលឲ្យស្លាប់តែម្តង។
ប្រភពដដែលបន្ថែមថា ឃាតកម្មដែលបង្កឡើងរវាងពលករដូចគ្នាបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែមករាឆ្នាំ២០២១ ត្រង់ចំណុចភូមិ២ន ឃុំណងឆាក ស្រុកបានប៊ឹង ខេត្តឈុនបុ រីក្នុងក្រុមហ៊ុន សេនសាន់សេតអុិនដាតទ្រី ចំកាត់ ក្នុងបន្ទប់ស្នាក់នៅរបស់កម្មករ។ ក្រោយបង្កហេតយតុជនដៃដល់ធ្វើសកម្មភាពបានរត់គេចខ្លួនបាត់រំលងបានមួយថ្ងៃ ទើបសមត្ថកិច្ចថៃកំណត់មុខសញ្ញាឃាត់ខ្លួនបានតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានតម្រួតថៃបន្តការសាកសួរនិងគ្រោងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី៕