ស្រីស្រស់ចិត្តសឿង…! បើករថយន្តប្រដេញទៅពាំងមុខរថយន្តកុងតឺន័រ ឲ្យបុកកម្ទេចថែម …

0
59

នារីម្នាក់ ខណៈកំពុងបើករថយន្តតូយ៉ូតាព្រូស ធ្វើដំណើរសុខៗ ស្រាប់តែមានរថយន្តកុងតឺន័រមកបុកគូទរថយន្តនាង រងការខូចខាតតិចតួចមិនព្រមឈប់ដោះស្រាយគ្នា ដោយបានព្យាយាមបើករត់ ធ្វើឲ្យនាងខឹង ក៏បើករថយន្តដេញតាម ហើយទៅឈប់ពាំងពីមុខឲ្យរថយន្តកុងតឺន័បុកបន្ថែមកម្ទេច បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ក្រោយកើតហេតុ នារីចិត្តឆៅនោះ ក៏បានស្រែកឲ្យប្រជាពលរដ្ឋជួយ និងឃាត់ខ្លួនអ្នកបើករថយន្តកុងរថយន្តបង្កផងដែរ តែដោយឃើញស្ថានភាពជាក់ស្ដែងអ្នកបើកបររថយន្តកុងតឺន័រនោះ មានសាហាវពេក ធ្វើឲ្យប្រជាពលរដ្ឋទ្រាំលែងបាន ក៏បញ្ចេញកំហឹងម្នាក់១ដៃ១ជើង បណ្តាលឲ្យតៃកុងរថយន្តទំនើងនោះសន្លប់ស្តូកនៅកន្លែង ហើយត្រូវកម្លាំងសមត្ថកិច្ចចុះមកដឹកយកទៅមន្ទីរពេទ្យ ធ្វើការសង្គ្រោះសិន ទើបនាំមកធ្វើការដោះស្រាយគ្នា៕