កំពូលគម្រោងដ៏អស្ចារ្យរបស់ Bill Gate «បាំងកំដៅព្រះអាទិត្យ»ដើម្បីជួយភពផែនដី

0
127

បរទេស៖ ថ្លែងទៅកាន់បណ្តាញសារព័ត៌មាន Forbes កាលពីសប្ដាហ៍កន្លងទៅនេះ កំពូលមហាសេដ្ឋី និងជាស្ថាបនិករបស់ក្រុមហ៊ុន Microsoft លោក Bill Gate បាននិយាយថា”ប្រាកដណាស់ដែលអ្នកមិនអាចយកម្រាមដៃអ្នកទៅបាំងពន្លឺ និងកំដៅព្រះអាទិត្យបានឡើយ ប៉ុន្តែប្រហែលជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាអ្នកដែលអាចធ្វើរឿងនេះបាន”។

លោក Bill Gate បានប្រកាសពីការអះអាងថា លោកពិតជាបានផ្តល់កញ្ចប់ជំនួយជាថវិកាទៅដល់គម្រោងដ៏អស្ចារ្យមួយដែលអាចធ្វើឲ្យភពផែនដីអាចទប់ទល់ទៅនឹងកំដៅព្រះអាទិត្យ និងធ្វើយ៉ាងណាឲ្យភពមួយនេះមានអត្រាសីតុណ្ហភាពធ្លាក់ចុះមកវិញ ឬត្រូវបានគេហៅថា Cover the Sun (បាំងកំដៅព្រះអាទិត្យ)។ ប៉ុន្តែមុននឹងអាចធ្វើរឿងទៅរួច គម្រោងស្រាវជ្រាវដែលមានឈ្មោះថា Stratosperic Controlled Disturbance Experiment (SCoPEx) គឺកំពុងដំណើរការរួចទៅហើយដោយក្រុមអ្នកវិទ្យាសាស្ត្រដែលមានប្រភពមកពីសកលវិទ្យាល័យដ៏ល្បីនៅអង់គ្លេស Harvard University កំពុមមាញឹកក្នុងគោលដៅសំខាន់មួយនេះ។

តាមការបញ្ជាក់ពីដំណោះស្រាយដែលគេបានរកឃើញនៅតំណាក់កាលដំបូងនេះគឺការបាញ់ចេញនូវឧស្ម័នកាល់ស្យូមកាបូន (CaCO3) រាប់សិបតោនដែលមិនមានជាតិពុលចូលទៅក្នុងបរិយាកាស។ វិធីនៃការសាកល្បងដោយអ្នកវិទ្យាសាស្ត្រនឹងប្រើប្រាស់បាឡុង និងឧបករណ៍បែបវិទ្យាសាស្ត្រមួយចំនួនផងដែរ ដើម្បីអាចបញ្ចេញ CaCO3 បាន។

គម្រោង SCoPEx បានពន្យល់ដែរថា បាឡុងដែលអាចប្រើប្រាស់ក្នុងរយៈកំពស់រហូតទៅដល់ 20 កីឡូម៉ែត្រពីផ្ទៃដីនឹងអាចបញ្ចេញសារជាតុ CaCO3 នេះក្នុងទំហំ100 ក្រាមក្នុងទំហំខ្យល់ 2គីឡូក្រាមបន្ទាប់មកបាឡុងផ្សេងនឹងត្រូវបញ្ចូនទៅដើម្បីសិក្សា និងវិភាគពីការប្រែប្រួលនៃដង់ស៊ីតេអាកាសកម្រិតគិមីនៅក្នុងបរិយាកាស និងជាពិសេសបម្រែបម្រូលនៃពន្លឺ៕