គ្រប់សព្វតែម្ដងចិនអើយ សូម្បីតែដំបងឆក់ក៍មានជាតិផ្ទុះដែរ

0
252

កម្លាំងសន្តិសុខសណ្ឋាគារឆ្នេរសមុទ្រខៀវ ក្នុងក្រុងព្រះសីហនុ បានឃាត់ខ្លួនបរុសជនជាតិចំនួន០២នាក់ ដែលស្នាក់នៅសណ្ឋាគារឆ្នេរសមុទ្រខៀវ បន្ទប់លេខ២៩១២​ និង​ ២៩១៣ ដែលបានយកដំបងឆក់មានជាតិផ្ទុះចូលក្នុងសណ្ឋាគារ​ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី​ ២៤ មករា ២០២១​ ។

ក្រោយឃាត់ខ្លួន ជនសង្សយ័ជាជនជាតិចិនទាំង២នាក់ ខាងសន្តិសុខ សណ្ឋាគារ បានប្រគល់ជូន កម្លាំងស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនិតិវិធី៕