មនុស្សចំនួន២នាក់បានស្លាបនិងម្នាក់ទៀតរងរបួសធ្ងន់

0
129

កំពង់ឆ្នាំង៖ យ៉ាងហោចណាស់ក៍មានមនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងដោយម៉ូតូនិងម៉ូតូបុកគ្នាកាលពីវេលា១០និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១៣៧ ស្តិតក្នុងភូមិក្ងោងពង់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ១.ឈ្មោះ អ៊ូ ជៀង ភេទស្រីអាយុ៤៧ឆ្នាំ រស់នៅភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(របួស បាក់ភ្លៅ) ២.ឈ្មោះម៉េង ផល្លា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិសេរីវង្ស ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៣.ឈ្មោះ វ៉េង វ៉ុន ភេទប្រុសអាយុ២០ រស់នៅភូមិក្រាំងកន្រ្ទោល ឃុំពាម ស្រុកសាមគ្គីមានជ័យ អ្នកទាំងពីរបានស្លាប់នៅនិងកន្លែងកើតហេតខាងលើ)បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកកលេខ កំពង់ឆ្នាំង1I 05 84បានបើកបរនៅលើកំណាត់ផ្លូវជាតិលេខ១៣៧ក្នុងទិសដៅពីត្បងទៅជើង ពេលមកដល់ចំណុចកើតហេតុបានបុកនិងម៉ូតូមួយទៀតគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1.FY 64.58 បើកបរក្នុងដំណើរបញ្ច្រាស់ទិសគ្នាបានបុកយ៉ាងពេញទំហឹង បណ្តាលអោយជនរងគ្រោះប៉ើងខ្ទាតពេញផ្លូវ ដួលរដូករណែលវនិងស្លាប់ភ្លាមៗនៅកន្លែង២នាក់តែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកធ្វើការវាស់វែងរួចបានយកមធ្យោបាយបង្ររទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកសាមគ្គីមានជ័យ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕