ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ

0
26

នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា បានអញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម និងថ្នាក់ដឹកនាំនៃអគ្គ នាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ។

កិច្ចប្រជុំបន្តពិភាក្សាលើការកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ គឺតម្រូវឲ្យអគ្គនាយកដ្ឋានមួយចំនួនត្រូវរៀបចំឲ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធរបស់ខ្លួនដែលបានស្នើសុំកែសម្រួល ដែលធ្វើយ៉ាងណាឲ្យស្របទៅតាមការវិវត្តរបស់សង្គម និងដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលជួបប្រទះក្នុងពេលអនុវត្តការងាររបស់ភាគីពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។

សូមជម្រាបជូនថា កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកែសម្រួលអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ មាន១៧ជំពូក និង៩៩មាត្រា ហើយគោលបំណងអនុក្រឹត្យនេះ គឺកំណត់អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងមានគោលដៅកំណត់ដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ហើយមានវិសាលភាពអនុវត្តចំពោះអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕