ឆ្មាំជាតិបន្តនៅ វ៉ាស៊ីនតោន រហូតដល់ខែមីនាដើម្បីផ្តល់សន្តិសុខអំឡុងការកាត់ក្តីលោកTrump

0
76

កងទ័ពឆ្មាំជាតិប្រមាណ៥,០០០នាក់នឹងត្រូវបន្តដាក់ពង្រាយក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី អំឡុងការកាត់ក្តីចោទប្រកាន់អតីតប្រធានាធិបតី Donald Trump។ ពួកគេនឹងស្ថិតនៅក្នុងរដ្ឋធានីរហូតដល់ពាក់កណ្តាលខែមីនា។យោងតាមរបាយការណ៍ពី Politico កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា កងឆ្មាំជាតិចំនួន៧,០០០នាក់នឹងបន្តនៅក្នុងទីក្រុងវ៉ាស៊ីនតោនរហូតដល់ការកាត់ក្តីលោក Trump ចាប់ផ្តើមនៅខែកុម្ភៈ។ បន្ទាប់ពីនោះ ឆ្មាំ៥,០០០នាក់នឹងបន្តឈរជើងរហូតដល់ការជំនុំជម្រះបញ្ចប់ដែលទំនងជានៅពាក់កណ្តាលខែមីនា។

ប្រភពពី Politico និយាយថា ការដាក់ពង្រាយនេះគឺចាំបាច់ណាស់ដោយសារតែក្តីបារម្ភផ្នែកសន្តិសុខអំឡុងពេលជំនុំជម្រះ ប៉ុន្តែកងទ័ពនិយាយថា ពួកគេត្រូវបានគេផ្តល់ព័ត៌មានតិចតួចបំផុតអំពីបេសកកម្មនេះ។កងទ័ពឆ្មាំជាតិប្រមាណ២៥,០០០នាក់ ត្រូវបានដាក់ពង្រាយទៅរដ្ឋធានីបន្ទាប់ពីមានកុបកម្មគាំទ្រលោក Trump នៅវិមានកាពីតូលកាលពីដើមខែនេះ។ កងទ័ពបានបន្តការយាមល្បាតក្នុងអំឡុងពិធីស្បថឡើងកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden។

ការដាក់ពង្រាយនេះបានធ្វើឲ្យអ្នកសាធារណរដ្ឋមួយចំនួនខឹងសម្បា ដោយពួកគេយល់ថា វាជាល្ខោននយោបាយដែលរៀបចំឡើងដោយគណបក្សប្រជាធិបតេយ្យ ជាជាងតម្រូវការសន្តិសុខ។
មានអភិបាលរដ្ឋខាងគណបក្សសាធារណរដ្ឋយ៉ាងតិច៨រូបដោយក្នុងនោះមានទាំងលោក Ron DeSantis នៃរដ្ឋ Florida និងលោក Greg Abbott នៃរដ្ឋ Texas ផងដែរ បានហៅកងទ័ពឲ្យត្រឡប់មករដ្ឋរបស់ពួកគេវិញ។ លោក DeSantis បានប្រាប់ Fox News កាលពីថ្ងៃសៅរ៍ថា ពួកគេគឺជាទាហាន ពួកគេមិនមែនជាអ្នកបម្រើរបស់ប្រធានសភាលោកស្រី Nancy Pelosi ទេ។

ក្រៅពីទាហានដែលនៅសេសសល់, វិមានកាពីតូលអាមេរិកនៅតែព័ទ្ធជុំវិញដោយរបងសន្តិសុខកម្ពស់៣.៦ម៉ែត្រដាក់បន្លាលួស ហើយកំពុងមានផែនការដាក់របងនេះជាអចិន្រ្តៃយ៍៕

Hundreds of National Guard troops hold inside the Capitol Visitor’s Center to reinforce security at the Capitol in Washington, Wednesday, Jan. 13, 2021. The House of Representatives is pursuing an article of impeachment against President Donald Trump for his role in inciting an angry mob to storm the Capitol last week. (AP Photo/J. Scott Applewhite