កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ​ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ​​ដឹកនាំដោយលោកវរសេនីយ៍ត្រី សុឹម សុខរិទ្ធ មេបញ្ជាការមូលដ្ឋាន​ កងរាជអាវុធហត្ថ

0
40

នៅវេលាថ្ងៃត្រង់ ថ្ងៃ​ទី​២៥​ ខែមករា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ​ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ​​ដឹកនាំដោយលោកវរសេនីយ៍ត្រី សុឹម សុខរិទ្ធ មេបញ្ជាការមូលដ្ឋាន​ កងរាជអាវុធហត្ថ​ ក្រោយទទួល​បានព័ត៌មាន​ ពីអ្នកចាំចំការ មួយកន្លែងថាមានករណីលួចកាប់ដេីមឈេី (ប្រភេទដេីមក្រញូង) ស្ថិតក្នុងភូមិវាល​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​​ ខេត្តព្រះសីហនុ​ កាលពីយប់ថ្ងៃទី២៤​ ខែមករា​ឆ្នាំ​២០២១​ ដោយក្រុមជនសង្ស័យលួចកាប់យកឈេីចេញពីចំការយកទៅលាក់ទុកនៅចំណុច​ភូមិក្រាំងអាត់​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ។

ក្រោយពីធ្វេីការស្រាវជ្រាវកំម្លាំងចុះដល់គោលដៅលាក់ទុកខាងលេី ដោយមានការចូលរួមពីលោក​ ម៉ាត់​ សាន់​ មេភូមិក្រាំងអាត់​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ផងដែរ ក្នុង​នោះវត្ថុតាងកំណាត់ឈើក្រញូង បានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា​ និង​ធ្វេីការស្រាវជ្រាវរកមុខ​សញ្ញាបន្ត​ពាក់ពន្ធ័បន្ត៕