ថ្ងៃជ័យ វាយផ្អើលរោងការ! ភ្ញៀវខាងកូនកម្លោះ និងខាងកូនក្រមុំ វាយគ្នាស្លាប់១នាក់ របួស៥នាក់

0
299

ករណីហិង្សាបាន​មួយបានផ្ទុះ​ឡើង ក្រោយទទួលទានគ្រឿងស្រវឹង ហើយកើតជាជម្លោះ​ វាយតប់ កាប់ចាក់គ្នា នៅក្នុងកម្ម​វិធី​រៀប​អាពាហ៍ពិពាហ៍មួយ បណ្ដាលភ្ញៀវម្នាក់បានស្លាប់ និង៥នាក់​រងរបួស នៅយប់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅភូមិធ្លកយល់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

របាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រុមបង្កទាំងសង្ខាង បានធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នា ដោយបានយកកែវគប់គ្នាទៅវិញទៅមក បន្ទាប់មកបានចាក់គ្នាបណ្តាលអោយស្លាប់ម្នាក់ និងរងរបួសស្រាល៥នាក់។ ជម្លោះនេះបង្កឡើង រវាងក្រុមភ្ញៀវខាងកូនកំលោះ មកពីភូមិសាលាគ្រួស ឃុំព្រះនិព្វាន ស្រុកគងពិសី និងក្រុមភ្ញៀវខាងកូនក្រមុំ រស់ភូមិឃុំកើតហេតុ។

សមត្ថកិច្ចបញ្ជាក់ទៀតថា អ្នក​ដែល​រងគ្រោះ​ក្នុងហេតុ​ការណ៍នេះ​រួមមាន ទី១.ឈ្មោះ ជួន នរាជ ភេទ ប្រុស អាយុ៣០ឆ្នាំ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ទី២.ឈ្មោះ សំ ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសស្រាល ៣. ឈ្មោះ ម៉ាច វណ្ណះ ភេទប្រុស អាយុ២២ឆ្នាំ របួសស្រាល ៤. ឈ្មោះមុត ណាំឈាវ ភេទប្រុស អាយុ២៣ឆ្នាំ របួសស្រាល។ បុរសទាំងបួននាក់​​​​​​​​​នេះ រស់នៅភូមិធ្លកយល់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ចំណែកខាងកូនកំលោះ មានអ្នករងរបួសស្រាល២នាក់ ទី១. ឈ្មោះ ឡែន ភេទប្រុស រស់នៅភូមិ សាលាគ្រួស ឃុំព្រះនិព្វាន និងទី២. ឈ្មោះ កប តាក់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ សាលាគ្រួស ឃុំព្រះនិព្វាន ។

ជុំវិញករណីនេះ បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវបន្ថែម និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕