ជនជាតិចិនម្នាក់បានធ្លាក់ពីអគារកម្ពស់២២ជាន់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅចំណុចក្រុមទី៧ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។
តាមការឲ្យដឹងនៅកន្លែងកើតហេតុ ជនរងគ្រោះបានធ្លាក់ចេញពីជាន់ទី១៣ នៃអគារកម្ពស់២២ជាន់ មកទំលុះដំបូលបន្ទប់ទឹកផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ បណ្ដាលឲ្យស្លាប់ភ្លាម។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថា ជាករណីអ្វីនៅឡើយទេ ប៉ុន្តែសមត្ថកិច្ចបាន ឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៣នាក់ ដែលស្នាក់នៅបន្ទប់ជាមួយជនរងគ្រោះ យកទៅស្នងការនគរបាលខេត្ត ដើម្បីសាកសួរ៕