ជនជាតិចិនប្រុស ស្រីចំនួន៣នាក់ ត្រូវបានឃាត់ខ្លូនក្រោយកើតហេតុមានម្នាក់ធ្លាក់ពីលើអាគារកម្ពស់២២ជាន់ស្លាប់ភ្លាមៗនៅនិងកន្លែង

0
39

មនុស្សចំនួន៣នាក់ក្នុងនោះស្រី២នាក់(ជាជនជាតិចិន)ត្រូវបានសមត្ចកិច្ចប៉ូលិស ស្នងកាដ្ឋាន នគបាលខេត្តព្រះសីហនុ ចាប់ឃាត់ខ្លូនភ្លាមៗ ក្រោយកើតហេតុមាន បុសរសជនជាតិចិនម្នាក់បានធ្លាក់ស្លាប់ពី លើ អាគារជាន់ទី១៣នៃអាគារកម្ពស់២២ជាន់។

ហេតុការដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាព្រឹកម៉ោងប្រមាណ៧ និង១៥នាទី ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ ត្រង់ចំណុច ស្ថិត ក្នុងភូមិលេខ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (តំបន់កំពេញ)។
ពាក់ព័ន្ធទៅនិង ហេតុការនេះបើតាមសាក្សីរស់នៅក្បែរកន្លែងកើតហេតុបាននិយាយប្រាប់ឲ្យដឹងថា នៅ មុនពេលកើតហេតុគេឃើញជនរងគ្រោះនៅមុខបន្ទប់នៃអាគារជាន់ទី១៣។មួយសន្ទុះមកស្រាប់តែជនរងគ្រោះបានធ្លាក់មកដល់ដីស្លាប់បាត់ទៅហើយ ដោយមិនដឹងថា ជនរងគ្រោះលោតពីលើអាគារសម្លាប់ខ្លូនឬរអិលធ្លាក់ជើង ធ្លាក់ដោយខ្លូនឯងនោះទេ។ជនរងគ្រោះបានធ្លាក់ពីអាគារកម្ពស់១៣ជាន់មកបុកទម្លុះដំបូលបន្ទប់ទឹកផ្ទះប្រជាពលរដ្ឋដែលជាប់អាគារនោះធ្លាក់ដល់ដី បណ្តាលឲ្យជើងជនរងគ្រោះម្ខាងត្រូវបានដាច់ពេញពីដងខ្លួនស្លាប់ភ្លាមៗ នៅក្នុងផ្លុកឈាមកន្លែងកើតហេតុ តែម្តង ។
ដោយ ឡែក សំរាប់ បងស្រីជាម្ចាស់កើតហេតុបាននិយាយប្រាប់ឲ្យដឹងផងដែរថា នៅមុនពេល កើរហេតុ រូបគាត់ បានចូលបន្ទប់ទឹក លុះក្រោយមករូបគាត់បានចេញពីបន្ទប់ទឹកប្រមាណ១នាទី ក៏ស្រាប់តែកើតហេតុជន រងគ្រោះធ្លាក់ ចូលក្នុងបន្ទប់ទឹកផ្ទះរបស់គាត់តែម្តងតែ។
ជាមួយគ្នានេះបងស្រី ម្ចាស់ផ្ទះក៏បានបញ្ជាក់ផង ដែរ ថា នេះចាត់ទុកជាសំណាងរបស់គាត់ហើយ ដែលបានចាក់ចេញមុនពេលកើតហេតុ បានបន្តិច តែបើសិនជារូបគាត់ នៅក្នុងបន្ទប់ទឹកច្បាស់ជាត្រូវ ជនរងគ្រោះធ្លាក់សង្កត់ពីលើ ស្លាប់ជាមួយនិងជនរងគ្រោះដែរហើយ។
មន្រ្តីសមត្ថកិច្ចប៉ូលិស ប៉ុស្តិ៏រដ្ឋបាល សង្កាត់លេខ ៣ បាន ឲ្យដឹងថា ជុំវិញបញ្ហារ ខាងលើនេះសមត្ថកិច្ច មិនទាន់កំណត់បានពីមួលហេតុ នៃការធ្លាក់ស្លាប់ របស់ ជនរងគ្រោះនៅឡើយទេ ប៉ុន្តែរករណីនេះភ្លាមៗជនជាប់ សង្ស័យចំនួន៣នាក់ក្នុងនោះស្រី២នាក់ (ជនជាតិចិនទាំងអស់)ដែល ជាមនុស្សដេកបន្ទប់រូមគ្នាជាមួយ និងជនរង គ្រោះ ត្រូវបាន កម្លាំងសមត្ថកិច្ចប៉ូលិស ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួននាំយកទៅស្នង ការដ្ឋាននគបាលខេត្តផងដែរដើម្បី សាកសួរ។
គួបញ្ជាក់ផងដែរថា អាគារ កើតហេតុកម្ពស់ ២២ជាន់ខាងលើនេះ ជារបស់ ក្រុមហ៊ុនជនជាតិចិន ដោយ អាគារ មួយនេះ បានសាងសង់រូចរាល់ ប្រមាណ៩០ ភាគរយហើយ ដោយក្នុងនោះ មានអាគារចំនួន៣ជាន់ ត្រូវ បានគេរៀបចំឲ្យមានមនុស្សស្នាក់នៅ និងបំរើការងារ ផ្សេងៗ បន្តើរៗហើយ និងមួយចំនួនកំពុងធ្វើការរៀបចំ បំពាក់គ្រឿងសង្ហារឹមនៅក្នុងអាគារនិងលាបថ្នាំផ្អែកខាងក្រៅអាគារប៉ុណ្ណោះ៕