30ថ្នេរ  របស់ប្រុសឡា ម្ចាស់បទ “នារីសក់ខ្លី” បានវាយតារាចម្រៀងរ៉េប Vid Cooler អោយរងរបួស

0
86

រឿងរ៉ាវដ៏ក្តៅគគុកក្រោយពេលដែលតារាចម្រៀងរ៉េបល្បីឈ្មោះមួយរូប ត្រូវបានតារាចម្រៀងល្បីដូចគ្នាវាយរងរបួសដេរដល់ទៅ 30ថ្នេរ រហូតមានការប្តឹងផ្តល់គ្នាដល់តុលាការ។ តារាចម្រៀងរ៉េប ដែលគេស្គាល់ឈ្មោះថា Vid Cooler ត្រូវបានម្ចាស់បទ “នារីសក់ខ្លី” គឺប្រុសឡា ជាមួយនឹងគូកន ធ្វើការព្រួតវាយរហូតរងរបួសស្នាម ហើយលោក Vid Cooler ក៏បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដើម្បីធ្វើការដោះស្រាយផងដែរ។

លោក Vid Cooler បានរៀបរាប់ថា៖ “ស្វាគមន៍​​លោក​ តារា​ល្បីៗ​ ទាំង​ប៉ុន្មាន​ដួងនៅ​ខាង​ក្រោម​នេះ​..! សូមលោក​អញ្ជើញ​មក​តុលាការ​ ដេីម្បី​ដោះស្រាយ​រឿង​នេះ​ ខ្ញុំ​រង​ចាំ​នៅ​តុលាការ​ ..!! មាន​ភស្តុតាង​​នេះ​រឿង​ ស្អុយជា​ច្រើន​ដែលលោក​ត្រូវ​ចូល​ខ្លួន​ ..!! កុំ​គេចវេះ​ ព្រោះ​រឿង​នេះ​ បេី​មិនដោះ​ស្រាយ​ គឺ​វា​ជាប់​ជាមួយ​អស់​លោក​មួយ​ជីវិត​ ..!!

ផ្ញើ​ជូន​ទៅ​ក្រុមហ៊ុន​ Smart ផង​ដែរ​កំពុង​តែ​ មាន​វត្តមាន​ តារា​ យូកូង​ បាត​ផ្សារ​ ពាល​ ដែរ​ជា​បុគ្គល​ ប្រេី​អំពី​ហឹង្សា​ដោយ​ចេតនា​ ប្រាស់​ចាក​នឹង​សង្គម​ បែប​នេះ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​ សូម​ក្រុមហ៊ុនជួយ​ត្រួត​ពិនិត្យ​ឡេីង​វិញ​ផង​ដេីម្បី​កុំ​ប៉ះពាល់​ដល់​ស្ថាប័ន​នឹង​សង្គម​ប្រទេស​កម្ពុជា​ទាំង​មូល​ ..! ចុងក្រោយ​ ខ្ញុំ​ពិតជា​សោកស្ដាយ​ណាស់​ ដែល​ពួក​គាត់​ជា​បុគ្គល​គំរូ​ ទៅ​កាន់​ក្មេង​ជំនាន់​ក្រោយ​ ដែល​ប្រព្រឹត្ត​អំពើ​ហឹង្សា​ដែល​សង្គម​មិន​គាំទ្រ​ !