តាមដីការតុលាការខេត្តកំពង់ស្ពឺ បានបង្គាប់អោយឃាត់ខ្លួន មេការសំណង់ម្នាក់ ពីបទរំលោភលើសេចក្តីទុកចិត្ត

0
61

មេការសំណង់ម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងព្រះសីហនុ និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពីបទរំលោភលើសេចក្តីទុកចិត្ត ទៅតាមដីការបង្គាប់របស់តុលាការខេត្តកំពង់ស្ពឺ នៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិ៣ សង្កាត់ទី១ ក្រុងព្រះសីហនុ។

បុរសរូបនេះមានឈ្មោះ ឈឹម សារ៉ាត់ ហៅប៊ី ប៊ូ មានអាយុ៣៥ឆ្នាំ មុខរបរម៉ៅការសំណង់ មានទីលំនៅក្នុងភូមិស្លែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបាន​ចាប់ខ្លួន​បុរសរូបនេះ តាមដីកាបង្គាប់របស់សាលាតំបូងខេត្តកំពង់ស្ពឺ ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត កាលពីខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ទៅតាមពាក្យបណ្តឹងរបស់ឈ្មោះសុខ ស្រី ភេទស្រី អាយុ ៥១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត រឿងម៉ៅការធ្វើផ្ទះវីឡាមួយដែលមានទំហំ ១០ម៉ែត្រ x ១៧ម៉ែត្រនាពេលកន្លងមកនោះ។

ក្រោយពីទទួលពាក្យបណ្តឹងពីស្ត្រីជាម្ចាស់ផ្ទះ បុរសជាអ្នកម៉ៅការសាងសង់មិនចូលខ្លួនដោះស្រាយ ទើប​សាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ និងឃុំខ្លួន និងតាមចាប់ឃាត់ខ្លួនបាននៅក្រុងព្រះសីហនុ និងបញ្ជូនបន្តទៅកាន់តុលាកាខេត្តកំពង់ស្ពឺចាត់ការទៅតាមនិតិវិធីច្បាប់តែម្តង៕