កក្រើក…! បាតុកម្មទ្រង់ទ្រង់ទ្រាយធំទូទាំងប្រទេសនៅរុស្ស៊ី មនុស្សជាង ៣០០០នាក់ ត្រូវបានចាប់ខ្លួន

0
115

មូស្គូ ៖ អាជ្ញាធររុស្ស៊ីបានចាប់ខ្លួនមនុស្សជាង ៣០០០ នាក់នៅក្នុងការតវ៉ាទូទាំងប្រទេស ដើម្បីទាមទារឱ្យមានការដោះលែងមេដឹកនាំប្រឆាំងលោក Alexey Navalny ដែលជាសត្រូវដ៏លេចធ្លោបំផុតមួយរូបរបស់វិមានក្រឹមឡាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ ខែមករា​ឆ្នាំ២០២១។

ការធ្វើបាតុកម្មដែលមិនធ្លាប់មានពីមុនមកនៅក្នុងទីក្រុងជាង ៦០ ក្រោមសីតុណ្ហភាពទាបជាង ៥០ អង្សាសេ នៅទីក្រុងមូស្គូមានបាតុករប្រមាណ ១៥.០០០ នាក់បានប្រមូលផ្តុំគ្នាជុំវិញទីលាន Pushkin នៅកណ្តាលទីក្រុង ដែលការប៉ះទង្គិចគ្នាជាមួយប៉ូលិសបានផ្ទុះឡើង ហើយក្រុមបាតុករត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដោយមន្រ្តីកុបកម្មដែលពាក់មួកសុវត្ថិភាព រួមទាំងរថយន្តដឹកមនុស្សយកទៅឃុំឃាំង។

នៅក្នុងហេតការណ៍នោះ ភរិយារបស់លោក Navalny ដែលជាមេដឹកនាំប្រឆាំង ឈ្មោះ Yulia ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនផងដែរ។ ការតវ៉ាបានរាលដាលពាសពេញទឹកដីដ៏ធំរបស់រុស្ស៊ី ចាប់ពីទីក្រុងកោះ Yuzhno-Sakhalinsk ភាគខាងជើងនៃប្រទេសជប៉ុន និងទីក្រុង Yakutsk នៅស៊ីបេរី ភាគខាងកើតដែលសីតុណ្ហភាពបានធ្លាក់ចុះដល់ -៥០ អង្សាសេ រហូតដល់ទីក្រុងដែលមានប្រជាជនច្រើននៅរុស្ស៊ី។

គួរជម្រាបថា លោក Navalny គឺជាអ្នកផ្តើមធ្វើយុទ្ធនាការប្រឆាំងអំពើពុករលួយ ដោយបានបង្កើតបណ្តាញគាំទ្រយ៉ាងច្រើន បើទោះបីជាមានការបង្ក្រាបជាផ្លូវការរបស់រដ្ឋាភិបាល និងត្រូវបានគេព្រងើយកន្តើយពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏ដោយ៕