ជំងឺផ្លូវចិត្តបានធ្វើអោយស្រី្តម្នាក់ ផ្ដាច់ជីវិតដោយចងកជាប់សំយ៉ាបផ្ទះ

0
90

ស្រ្តីម្នាក់ មានជំងឺផ្លូវចិត្តធ្វើអត្តឃាត ដោយយកខ្សែអង្រឹងចងកសម្លាប់ខ្លួន​ឯង​ភ្ជាប់នឹងសំយ៉ាបផ្ទះ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ចន្លោះម៉ោង១២:០០នាទី ដល់ម៉ោង ៥:០០នាទី ទៀបភ្លឺ ស្ថិតនៅភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទាំ ប៉ែន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិឥស្លាម រស់នៅភូមិឃុំកើតហេតុខាងលើ បានយកខ្សែអង្រឹង ពណ៌ត្រីអ៊ី ប្រវែង០៤ម៉ែត្រ ចងកភ្ជាប់នឹងសំយ៉ាបផ្ទះ រហូតដល់ម៉ោង០៥:០០នាទីភ្លឺ កូនប្រុសឈ្មោះឡឹប សាន់ អាយុ ១៨ឆ្នាំ បានភ្ញាក់ពីដេក បានឃើញម្តាយចងកសម្លាប់ខ្លួនបាត់ទៅហើយ។ ជនរងគ្រោះមានជំងឺផ្លូវចិត្ត ដោយសារប្ដីរបស់ខ្លួនមានជម្ងឺ រីឯខ្លួនក៏មានជម្ងឺប្រចាំកាយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន៕