លោកចៅក្រម ស៊ូ បញ្ញ បានដោះលេងអ្នក ជល់មាន់ដែលសមត្ថកិច្ចឃាត់ខ្លួននៅស្រុកអង្គស្នួល អោយមានសេរីភាពឡើងវិញ

0
58

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ លោក ស៊ូ បញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចជំនុំជម្រះផ្ទាល់ និង ដោះលែងអ្នកលេងល្បែងស៊ីសងជល់មាន់ ដែលសមត្ថកិច្ចឃាត់ខ្លួននៅស្រុកអង្គស្នួល អោយមានសេរីភាពឡើងវិញ ។

ការសម្រេចជំនុំជម្រះផ្ទាល់ នេះ គឺ បន្ទាប់ពីលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ ជនសង្ស័យទាំង២នាក់ ពីបទ លេងល្បែងស៊ីសងដោយខុសច្បាប់ពុំរាងចាល តាមមាត្រា៤ កថាខណ្ឌ២ ស្តីពីការបង្ក្រាបល្បែងស៊ីសង។

មាត្រា៤ កថាខណ្ឌ២ ស្តីពីច្បាប់បង្ក្រាបល្បែងស៊ីសង ចែងថា «ជនណាលេងល្បែងស៊ីសងជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរឿង ដល់ប្រាំម៉ឺនរៀល ឬ ជាប់គុកពីមួយសប្តាហ៍ទៅ១ខែ ។ ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ប្រាំម៉ឺនរៀលទៅ៥សែនរៀលនិងដាក់គុកពី១ខែទៅ១ឆ្នាំ 

ជនត្រូវចោទទី១ ឈ្មោះ អ៊ំ សំអាត ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងជនត្រូវចោទទី២ ឈ្មោះ ឈឿង សុភក្រ័ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក នៅភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ការចុះបង្ក្រាបនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន ៣គ្រឿង ម៉ាកហុងដាសង់សេ១២៥ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1GB 9447 ពណ៌ខ្មៅ ១គ្រឿង, ម៉ាកហុងដាសង់សេ១២៥ ផលិតឆ្នាំ២០១៥ ពាក់ស្លាកកលេខភ្នំពេញ1FL 4959 ចំនួន ១គ្រឿង, និងម៉ូតូម៉ាកហុងដាសង់សេ១២៥ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BH 6557 ចំនួន១គ្រឿង, មាន់ជល់ចំនួន ២ក្បាល, ជញ្ជីងថ្លឹងមាន់ ១គ្រឿង រួមទាំងវត្ថុតាជាច្រើនទៀតផងដែរ។

គួររម្លឹកថា ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង១៤៖២៥នាទីរសៀល នៅចំណុចគម្ពោធព្រៃខាងកើត ភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល៕