លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍ ខេត្តបាត់ដមបង បានរៀបចំបញ្ជូនជនបរទេស ជាជនជាតិវៀតណាមចំនួន០៣នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាមនីតិវិធី នៅរសៀលថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២១ ក្រោយពួកគេលួចឆ្លងដែនចូលកម្ពុជាខុសច្បាប់។
ការរៀបចំបញ្ជូនជនបរទេស ចំនួន០៣នាក់ ទៅនាយកដ្ឋានជំនាញ បន្ទាប់ពីពួកគេ បានធ្វើដំណើរពីក្នុងទឹកដីនៃព្រះរាជាណាចក្រថៃ ឆ្លងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចនៅទីនោះធ្វើការពិនិត្យ និងបានដាក់ឱ្យពួកគេ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។ បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កបានកន្លងផុតទៅហើយ ពួកគេមិនមានជំងឺCovid-19 (អវិជ្ជមាន) ទើបសមត្ថកិច្ចរៀបចំបញ្ជូនស្រ្តីទាំង៣រូបនេះ ទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនីតិវិធី៕