បុរសវ័យ២៣ឆ្នាំម្នាក់បានលួចធ្វេីអត្តឃាតចងកនឹងខ្សែរមងក្ដាមបណ្តាលឲ្យស្លាប់ស្ថិតនៅក្នុងចំនុច (ព្រៃភូមិវាលត្បូង) ភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង០៧:៣០នាទីព្រឹកថ្ងៃពុធ ទី២៧ខែមករាឆ្នាំ២០២១ ធ្វេីឲមានការភ្ញាក់ផ្អេីលដល់អ្នកស្រុកនិងអជ្ញាធរចុះដល់កន្លែងកេីតហេតុទាំងព្រឹក ក្រោយពីសមត្ថកិច្ចចុះដល់កន្លែងកេីតហេតុ អជ្ញាធរឃុំស្រែអំបិល និងមន្រ្តីនគបាលមូលដ្នានបាន បញ្ចក់ថា សកសពជនរងគ្រោះ ឈ្មោះ បួង ធន ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅចំនុចកេីតហេតុខាងលេីបានយក ខ្សែរមងក្តាមព័ណខ្មៅប្រវែង២ម៉ែត្រចងកជាប់នឹងមែកឈេីនៅក្នងព្រៃវាលត្បូងបណ្តាលឲបាត់បង់ជីវិតតែម្តង៕
លោកមេភូមិវាលត្បូងបានបន្តថា៖ តាមការបភ្លឺពីក្រុមគ្រួសារសាច់ញ្ញាតិបុរសជាជនរងគ្រោះខាងលេីនេះក្រោយពីឈប់សំរាក់ពីការងាររោងចក្ររយះពេលមួយឆ្នាំមក រូបគេនៅតែក្នុងផ្ទះមិនដែលដេីរទៅណាមកណាទេ ប៉ុន្តែនៅវេលា០៣:០០នាទីទាបភ្លឺថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះបានចាក់ចេញពីផ្ទះបាត់រហូតដល់ម៉ោង១៦:០០នាទីល្ងាច ម្តាយក៍បានទៅប្តឹងនគរបាលប៉ុស្ត៍រដ្ឋាបាលស្រែអំបិល ហេីយប្រជាជនក្នុងភូមិក៍ជួយគ្នារកតែមិនឃេីញ
លុះព្រឹកឡេីងម៉ោងប្រម៉ាណ០៧:៣០ ថ្ងៃទី២៧ ខែមករាឆ្នាំ២០២១ ប្រជាជនក្នុងភូមិបានរុករកក្នុងព្រៃក្បែរភូមិ ក៍ប្រទះឃេីញជនរងគ្រោះខាងលេីបានចង់កស្លាប់បាត់បង់ជីវិតទៅហេីយ ។
ក្រោយពីនគរបាលបច្ចេកទេស និងក្រុមគ្រូពេទ្យបានធ្វេីកោសលវិច្ច័យរួច បានសន្និដ្ឋានថាជនរងគ្រោះពិតជាបានធ្វេីអត្តឃាតចងក ក្នុងអំឡុងម៉ោងប្រម៉ាណ ០២ ទៅ ០៣ ទាបភ្លឺថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២១ នេះ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
