កម្ពុជាទទួលបានប្រាក់​ចំណូល​ជាង​២​៤​លាន​ដុល្លារពីការនាំចេញស្វាយទៅកាន់ទីផ្សារក្នុងឆ្នាំ២០២០​

0
102

​ភ្នំពេញ​៖​ ​ក្នុង​ឆ្នាំ​២​០​២​០​ ​កម្ពុជា​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ទី​ផ្សារ​ក្នុង​តំបន់​ ​និង​អន្តរជាតិ​មាន​ចំនួន​ទឹកប្រាក់​ជាង​ ​២​៤​លាន​ដុល្លារ​ ​កើន​ឡើងជា​ង​៤​០​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ​២​០​១​៩​ ​ជាមួយគ្នា​នេះ​កម្ពុជា​អាច​បង្កើត​ទី​ផ្សារ​នាំចេញ​ទៅកាន់​ប្រទេស​កូរ៉េ​ផង​ដែរ​ ​នេះ​បើ​តាម​លោក​បណ្ឌិត​ ​កែ​ មុន្ធីវុ​ធ​ ​ប្រធាន​នាយកដ្ឋាន​កា​ពារ​ដំណាំ​ ​អនាម័យ​ ​និង​ភូតគាម​អនាម័យ​ ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ ​។​

លោក​បណ្ឌិត​បានបន្តទៀត​ថា​ ​បើ​យោង​កំណត់​ត្រា​ដោយ​ប្រព័ន្ធ​ទិន្នន័យ​ភូតគាម​អនាម័យ​ ​នៃ​នាយកដ្ឋាន​ការពារ​ដំណាំ​ ​អនាម័យ​ ​និង​ភូតគាម​អនាម័យ​ ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ ​បាន​អោយ​ដឹង​ថា​ ​ក្នុង​ឆ្នាំ​២​០​២​០​ ​បរិមាណ​ស្វាយ​ស្រស់​នាំចេញ​សរុប​ចំនួនជា​ង​២​៤​លាន​ដុល្លារ​ ​ស្មើនឹង​៩​ម៉ឺន​៧​ពាន់​៦​២​៧​តោន​ ​ក្នុង​នោះ​នាំចេញ​ទៅកាន់​ប្រទេស​ដូចជា​៖​ ​វៀតណាម​ ​៦​ម៉ឺន​៥​ពាន់​៤​៥​១​តោន​ ​ថៃ​៣​ម៉ឺន​១​ពាន់​៩​៥​៣​តោន​ ​កូរ៉េ​៧​៧​តោន​ ​បារាំង​២​៨​.​៨​តោន​ ​ចិន​ហុងកុង​៥​៥​.​៥​តោន​ ​រុស្សី​១​៩​តោន​ ​និង​សិង្ហបុរី​៤​៣​តោន​ ​។​ ​លោក​បណ្ឌិត​បន្ថែម​ថា​ ​សម្រាប់​តម្លៃ​ផ្លែស្វាយ​ស្រស់​ ​ដែល​នាំចេញ​ក្នុង​ឆ្នាំ​២​០​២​០​ ​មាន​ចំនួនជា​ង​២​៥​០​ដុល្លារ​ក្នុង​១​តោន​ ​ហើយ​សរុប​បរិមាណ​ទាំងអស់​ ​នៃ​ផ្លែស្វាយ​ស្រស់​នាំចេញ​ចំនួន​៩​ម៉ឺន​៧​ពាន់​៦​២​៧​តោន​ ​ស្មើនឹង​ចំនួន​ទឹកប្រាក់​សរុប​ ​២​៤​លាន​៤​០​ម៉ឺន​៦​ពាន់​៩​រយ​ដុល្លារ​ ​។​ ​ចំ​នែក​ឯ​កាលពី​ឆ្នាំ​២​០​១​៩​ ​ផ្លែស្វាយ​ស្រស់​នាំចេញ​ទៅកាន់​ទី​ផ្សារ​មាន​ចំនួន​៥​ម៉ឺន​៨​ពាន់​១​៦​២​តោន​ ​ក្នុង​នោះ​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ទី​ផ្សារ​ក្រៅ​ប្រទេស​ដូចជា​៖​ ​វៀតណាម​ចំនួនជា​ង​៣​ម៉ឺន​៨​ពាន់​៧​៦​៤​តោន​ ​ថៃ​ចំនួនជា​ង​១​ម៉ឺន​៩​ពាន់​២​០​៥​តោន​ ​បារាំង​ចំនួនជា​ង​៩​៧​តោន​ ​រុស្សី​ចំនួនជា​ង​៣​៨​តោន​ ​ហុងកុង​ចំនួនជា​ង​២​៧​តោន​ ​និង​បណ្ដាល​ប្រទេស​ផ្សេងទៀត​មាន​ចំនួនជា​ង​២​៧​តោន​ផង​ដែរ​ ​។​ ​

លោក​បណ្ឌិត​បាន​អោយ​ដឹង​ទៀត​ថា​ ​នៅ​ឆ្នាំ​២​០​២​១​នេះ​ ​សម្រាប់​ដំណាំ​ផ្លែស្វាយ​ដែល​នឹង​នាំចេញ​នោះ​ ​នឹង​មាន​សញ្ញាណ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ ​ដោយសារតែ​យើង​នឹង​ធ្វើ​ការនាំចេញ​ត្រង់​ទៅ​ទី​ផ្សារ​ចិន​ ​បន្ទាប់ពី​មាន​ក្រុមហ៊ុន​ប្រមូល​ទិញ​ចំនួន​០​៤​ ​ដែល​ជា​ក្រុមហ៊ុន​មាន​ដំឡើងម៉ាស៊ីន​ ​ធ្វើ​អនាម័យ​សម្លាប់​មេ​រោគស្វាយ​មុននឹង​ធ្វើ​ការនាំចេញ​ ​។​ ​លោក​បណ្ឌិត​បញ្ជាក់​ទៀត​ថា​ ​បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​កំពុង​ពិនិត្យ​ ​និង​វាយ​តម្លៃ​ ​បន្ទាប់ពី​បាន​ចុះទៅ​ពិនិត្យមើល​រួចមក​ ​លើ​ការ​បំពាក់​ដំ​ឡែ​ង​ឧបករណ៍​ ​និង​ធ្វើ​តេ​ស្ដ​ឲ្យ​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ ​ដូច្នេះ​នៅពេលដែល​០​៤​ក្រុមហ៊ុន​នេះ​មានដំណើរ​ការ​ ​ហើយ​ចុះបញ្ជី​ទៅ​ក្រសួង​កសិកម្ម​ ​និង​អគ្គ​រដ្ឋបាល​គយ​ចិន​ហើយ​ ​លោក​បណ្ឌិត​គិតថា​ ​វា​ជា​ចំណុច​ល្អ​មួយ​ ​ដែល​អាច​ស្រូប​យក​ទី​ផ្សារ​ស្វាយ​ដែល​ត្រូវ​នាំចេញ​ទៅ​ចិន​ផង​ដែរ​ ​៕​