លាន់លឺដូចរន្ទះ បណ្តាលអោយស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៏

0
50

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង១៨៖៣០នាទី នៅចំណុចផ្លូវជាតិលេខ៥៧B ស្ថិតក្នុងភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1Y 2622 អ្នកបើកបរ ឈ្មោះ ឃឹម ហ៊ន ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ  របួសធ្ងន់បញ្ជូនដល់មន្ទីរពេទ្យបានស្លាប់ បើកបរក្នុងទិសដៅពីត្បូងទៅជើង បញ្ច្រាស់ទិសគ្នា បានបត់ចូលផ្ទះ ក៏ត្រូវ ម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ200៥ ស្លាកលេខ បាត់ដំបង 1E 8035 បុកចំហៀងពេញទំហឹង។

បច្ចុបុ្បន្នអ្នកបើកបររបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជូនទៅពេទ្យ ប៉ុន្តែអ្នកស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ៕