សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយឆែកឃើញគ្រឿងញៀន​រួមនិង កាំភ្លើងកែច្នៃមួយដើម

0
76

នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២១ ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រង់ចំណុចផ្លូវលំក្រោយវត្តជាន់ឯង ស្ថិតក្នុងភូមិជើងឯង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ទិត្យ ស្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិជើងឯង សង្កាត់ជើងឯក ខណ្ឌដង្កោ។ កម្លាំងជំនាញ បានរកឃើញថ្នាំញៀន ១កញ្ចប់ ដល់ព្រឹកឡើងម៉ោង៨:១៥នាទី នៅថ្ងៃខែឆ្នាំដដែល បានបន្តចុះទៅឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យ រកឃើញគ្រឿងញៀនចំនួន ០៣កញ្ចប់តូច បន្ថែមទៀត។
វត្ថុតាងចាប់យករួមមាន ថ្នាំញៀនចំនួន ០៤កញ្ចប់ថង់តូច កាំភ្លើងខ្យល់កែឆ្នៃបាញ់គ្រាប់​កង់ចំនួន០១ដើម ទូរស័ព្ទដៃម៉ាកOppo ពណ៍ខ្មៅចំនួន០១គ្រឿង ម៉ូតូម៉ាកHonda Cub ពណ៍ទឹកប៊ិច គ្មានស្លាកលេខ ០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ បានបញ្ជូនទៅការិយាល័យគ្រឿងញៀន ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕