​ក្រុមហ៊ុន​ ​General​ ​Motor​s (​G​M​) ​មាន​ផែន​ការបញ្ឈប់​ការ​ផលិត​រថយន្ត​ប្រើប្រាស់​ ​ប្រេង​ -​សាំង​ ​គ្រប់​ប្រភេទ​ទាំងអស់​ ​នៅ​ឆ្នាំ​២​០​៣​៥

0
39

​អាមេរិក​៖​ ​ក្រុមហ៊ុន​ ​General​ ​Motor​s (​G​M​) ​មាន​ផែន​ការបញ្ឈប់​ការ​ផលិត​រថយន្ត​ប្រើប្រាស់​ ​ប្រេង​ -​សាំង​ ​គ្រប់​ប្រភេទ​ទាំងអស់​ ​នៅ​ឆ្នាំ​២​០​៣​៥​ ​ដោយ​ងាក​ទៅ​ចាប់​យក​ការ​ផលិត​រថយន្ត​អគ្គិសនី​ជំនួស​វិញ​ ​ដែល​វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​​កាត់បន្ថយ​ការ​បំ​ភាយ​កា​បូ​ន​នៅ​លើ​ផែនដី​នៅ​ឆ្នាំ​២​០​២​៤​ ​។​

ផែនការ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​រ​របស់​សហរដ្ឋអាមេរិក​មួយ​នេះ​ ​គឺ​ខុសប្លែក​ពី​ក្រុមហ៊ុន​ដទៃ​ ​ដោយ​ ​G​M​ ​បាន​ដាក់​គោលដៅ​ខាងលើ​នេះ​ ​ជាមួយនឹង​ការ​ផលិត​ ​រថយន្ត​អគ្គិសនី​ ​ដែល​ប្រើប្រាស់​ថាមពល​កើតឡើងវិញ​ ​ឬ​ ​Renew​able​ ​Energy​ ​ដែល​វា​ពិតជា​ជួយ​សន្សំ​ថាមពល​ ​និង​ ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កា​បូ​ន​បាន​ច្រើន​ ​។​

សូម​ជម្រាប​ថា​ ​ក្រុមហ៊ុន​ ​General​ ​Motor​s (​G​M​) ​បាន​កំណត់​គោលដៅ​ដាក់​ឱ្យ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ក្នុង​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​២​០​៣​០​ ​និង​ដាក់​ឱ្យ​ប្រើ​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ​២​០​៣​៥​ ​ខណៈ​ថ្មីៗ​នេះ​ ​G​M​ ​បាន​ដាក់​តាំង​បង្ហាញ​រថយន្ត​អគ្គិសនី​ជាច្រើន​ម៉ូដែល​ ​ដូចជា​ ​Hum​me​r ​E​V​, C​h​e​v​y​ ​Bolt​s ​និង​ ​Cad​ill​a​c C​e​lest​i​q ​ហើយ​ម៉ូដែល​ ​Cad​ill​a​cs ​នឹង​ក្លាយ​ជា​រថយន្ត​អគ្គិសនី​ទាំងអស់​នៅ​ឆ្នាំ​២​០​៣​០​ខាងមុខនេះ​ ​៕​